សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

ភ្នំពេញ:
សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦​បាន​ប្រារព្ធ​ពិធី​បិទ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦​កន្លងមកនេះ​ក្រោម​អធិបតីភាព លោក នាយ​ឧ​ត្ត​ម​សេនីយ៍​មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោក វីលៀម អែ​ដ (Willaim Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​២​សប្តាហ៍​នៅ​សាលា​ហ្វឹកហ្វឺន​សម្រាប់​កងកម្លាំង​ថែរក្សា​សន្តិភាព​ពហុ​ជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ​។​

​គួររំលឹកថា​សមយុទ្ធ​ឆ្មាំ​អង្គរ​គឺជា​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ​ដែល​ឧបត្ថម្ភ​ដោយ​កងកម្លាំង​ជើងគោក​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​មាន​កងយោធពល​ខេមរភូមិន្ទ​ជា​ម្ចាស់ផ្ទះ ផ្តោត​ការ យកចិត្តទុកដាក់​លើ​ប្រតិបត្តិការ​ផ្តល់ជំនួយ​ស​ង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៧​ជាប់​គ្នា​នៃ​សមយុទ្ធ​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ខ្ពស់​នេះ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២៥ ខែ​មិនា ឆ្នាំ ២០១៦​។​

 នាឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​ច័ន្ទ សុភ​ក្ត្រា មេបញ្ជាការ​ង​កងទ័ព​ជើងគោក​និង​ជា​ប្រធាន​អនុគ​ណះ​កម្ម​ការ​លំ​ហាត់ ឆ្មាំ​អង្គរ​បាន​មានប្រសាសន៍ថា សមាសភាព​ដែល​ចូលរួម​ក្នុង សមយុទ្ធ​ឆ្មាំ​អង្គរ​សរុប​ចំនួន​៥០៨ នាក់​ក្នុងនោះ​កងយោធពល​ខេមរភូមិន្ទ​៤០០​នាក់​និង​កងទ័ពជើងគោក​អាមេរិក​ចំនួន​១០៨​នាក់​។
​លោក វីលៀម អែ​ដ​បាន​មានប្រសាសន៍ថា​លោក​មានការ​រីករាយ​ដោយមាន​វត្តមាន​នៅពេល​នេះ ដើម្បី​ឃើញ​ផ្ទាល់​នូវ​ជោគជ័យ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ ដែលជា​សមយុទ្ធ​មួយ​ក្នុងចំណោម​សមយុទ្ធ​ប្រចាំឆ្នាំ​សំខាន់ៗ នៅក្នុង​ទំនាក់ទំនង​រវាង​យោធា​អាមេរិក និង​យោធា​កម្ពុជា​។ បុរស និង​នារី​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​នៅ​ចំពោះមុខ​ខ្ញុំ​នេះ មើលទៅ​គួរ​ឲ្យ​រំភើប​ណាស់​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​«​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​សមយុទ្ធ​ឆ្មាំ​អង្គរ​បានធ្វើ​ឲ្យ​យោធា​របស់​យើង​បាន​ជួបគ្នា ដើម្បី​លើកកម្ពស់​ការឆ្លើយតប​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​។ យោធា​កម្ពុជា​គឺជា​ទុន​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ និង​ជំនួយ​សង្គ្រោះ​មហន្តរាយ​។

​លោក​បាន​បន្ថែមថា​«​ខ្ញុំ​សូម​អបអរសាទរ​ផងដែរ​ចំពោះ​សមិទ្ធផល​សំខាន់​មួយទៀត​របស់​កងយោធពល​ខេមរភូមិន្ទ​។ ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​មុននេះ ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ពិធី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅ​វិមាន​សន្តិភាព​ដែល​អបអរ​ខួប ១០ ឆ្នាំ​នៃ​សមិទ្ធផល​ថែរក្សា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​។ នៅក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ កងទ័ព​កម្ពុជា​បាន​បម្រើ​បាន​យ៉ាង​ល្អ នៅក្នុង​តំបន់​ពិបាកៗ ដូចជា​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ឆាដ ម៉ាលី និង​ប្រទេស​លី​បង់​។ ការងារ​នេះ​ទាមទារ​ការប្តេជ្ញាចិត្ត ការតាំង​ចិត្ត និង​ជំនាញ​អាជីព​របស់​ថ្នាក់ដឹកនាំ​យោធា និង​កងទ័ព​កម្ពុជា​ខ្លួនគេ​។ ខ្ញុំ​មាន​មោទនភាព​ដែល​សហរដ្ឋអាមេរិក​អាច​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា នៅក្នុង​ភារកិច្ច​ដ៏​សំខាន់​នេះ​»​។

​លោក​បានបញ្ជាក់​អ្នក​ទាំងអស់​ដឹង​ហើយ​នេះ​គឺជា​ឆ្នាំ​ទី ៧ នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​។ វា​មាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​កងទ័ព​នៃ​ប្រទេស​យើង​ទាំងពីរ​ចាប់​ស្គាល់គ្នា​កាន់តែ​ច្រើនឡើង​។​សហរដ្ឋអាមេរិក​បាន​ទទួល​ប្រយោជន៍​ច្រើន​ពី​សមយុទ្ធ​នេះ ហើយ​យើង​សង្ឃឹមថា​ការសហការ​គ្នា​រវាង​ក​ង​យោធពលខេមរភូមិន្ទ​និង​កងទ័ពជើងគោក​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​គ្រប់​សាខា​ទាំង​អស់នៃ​យោធា​អាមេរិក នឹង​បន្ត ហើយ​រីក​ធំ​ថែមទៀត​។

​បើ​មើល​តាម​ទស្សនៈ​ទូលំទូលាយ សហរដ្ឋអាមេរិក​និង​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ដូចគ្នា​ច្រើន ដូចជា​អាកាសធាតុ​គម្រាមកំហែង បំផ្លាញ​ដែល​ស្មាន​មិន​ដល់ មាន​កាន់តែ​ច្រើនឡើង ក្រុម​ហឹ​ង្សា​ជ្រុលនិយម ជំងឺ​ថ្មីៗ​និង​ជម្លោះ​ក្នុង​តំបន់​។ រាប់​ឆ្នាំ​មកនេះ យើង​បានដឹងថា បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ​បានល្អ​តាមរយៈ​ការពិភាក្សាគ្នា និង​កិច្ចសហប្រតិបត្តិការ​គ្នា រួមទាំង​សមយុទ្ធ​ឆ្មាំ​អង្គរ​នេះ​ផងដែរ​។
​សហរដ្ឋអាមេរិក​សង្ឃឹម​ថា នឹង​អាច​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ជា​ដៃគូ តាមរយៈ​សកម្មភាព​ស​ហ​ប្រតិបត្តិការ​យោធា ដូចជា​សមយុទ្ធ​ឆ្មាំ​អង្គរ​។​

​ដោយឡែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា​បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​ពុះពារ​គ្រប់ការ​លំបាក​ខ្វះខាត​របស់​អនុគ​ណះ​កម្ម​ការ​ក៏ដូចជា​ក្រុមការងារ​ធ្វើ​លំ​ហាត់​ទាំងពីរ កម្ពុជា .​សហរដ្ឋអាមេរិក​រួម​ទាំង​ការចូលរួម​របស់​យោធិន​ទាំងពីរ​ប្រទេស កម្ពុជា​.​អាមេរិក​ក្នុងការ​សហការ​ដឹកនាំ​ការហ្វឹកហ្វឺន​គ្រប់មុខ​វិជ្ជា​ទាំង​នៅ​ទីបញ្ជាការ ទាំង​នៅលើ​ទីលាន​ជាក់ស្តែង​ក៏ដូចជា​ការ ហ្វឹកហ្វឺន​នៅ​កន្លែង​ដទៃទៀត​ទទួលបាន​លទ្ធផល​ល្អប្រសើរ គួរ​ជាទី​មោ​ទ​នះ​៕​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ កម្ពុជា​-​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ បាន​បិទ​ជា​ផ្លូវការ​