តុលាការ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី​លោក​ ថោង សារ៉ាត់​ នៅ​សង្កាត់​ស្ទឹងមានជ័យ​

តុលាការ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី​លោក​ ថោង សារ៉ាត់​ នៅ​សង្កាត់​ស្ទឹងមានជ័យ​



ភ្នំពេញ ៖ លោក អ៊ុំ សុភ​ក្តី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ ​បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​លេខ​៣៨៧ ​ចុះ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​ លើ​ដី​ឡូត៍​លេខ​១៩២៤ ​ស្ថិត​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ការ​ចុះ​អនុវត្ត​ដីកា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦​។

លោក ឌី រ​ត្ន័​ខេ​ម​រុណ បាន​ប្រសាសន៍​ថា​ ដីកា​សម្រេច​រក្សា​ការពារ​ដោយ​ហាមឃាត់​ក្រុមហ៊ុន​មានជ័យ​អ៊ី​ធើ​ណេ​ស៊ិន​ណ​ល អ៊ីន​វេស​មេន​ ដែល​តំណាង​ដោយ​លោក ថោង សារ៉ាត់ ​មិន​ឲ្យ​ធ្វើការ​សាងសង់​សំណង់ និង​ការងារ​ទាំងឡាយ​លើ​ដី​ឡូត៍​នេះ​ជា​បណ្ដោះអាសន្ន ​រហូតដល់​មានការ​សម្រេច​ជាថ្មី។

លោក ឌី រ​ត្ន័​ខេ​ម​រុណ​ បាន​មានប្រសាសន៍ថា​ រឿងរ៉ាវ​នេះ​ ដោយសារ​មានការ​ប្ដឹងផ្ដល់​ពី​អ្នក​រស់នៅ​ជិតខាង​។ ​ហើយ​ពេល​ដែល​ក្រុម​ការងារ​ចុះទៅ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​ខាងលើនេះ​តំណាង​លោក​ ថោង សារ៉ាត់​ ក៏បាន​ឯកភាព ​ព្រមទាំង​យល់ព្រម​ផ្អាក​ការសាងសង់​ និង​ផ្ដិតមេដៃ​លើ​កំណត់ហេតុ​ថែម​ទៀត​ផង​៕

តុលាការ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី​លោក​ ថោង សារ៉ាត់​ នៅ​សង្កាត់​ស្ទឹងមានជ័យ​