ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​

ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​



កំពង់ចាម ​៖​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០១៦​នេះ ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​សំណេះសំណាល​មិត្ត​នគរបាល​(​ឬ​និវត្ត​ន៏​ជន​)​ចំនួន៧០​រូប​ ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម។

និវត្តជន​ជា​អតីត​នគរបាល​ដែល​អញ្ជើញ​មក​ក្នុង​ពិធី​នេះ​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​កម្លាំង​នគរ​បាល​ខេត្ត​កំពង់ចាម​កន្លងមក​មានដូចជា ​លោក​ស្នងការ​រង​-នាយ ​និង​នាយរង​ការិយាល័យ​-​អធិការ​-​អធិការរង​-​នាយផ្នែក​-​នាយរង​ផ្នែក ​និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល។

លោក​ឧត្ដមសេនីយ៍​ទោ​ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​មាន​មតិ​ស្វាគមន៍​ដល់​និវត្តជន​ក្នុង​ភាព​កក់ក្ដៅ​ស្និទ្ធស្នាល ​ក្នុង​នោះ​លោក​បាន​លើក​ពី​វីរភាព​ស្នាដៃ​រៀមច្បង​នគរបាល​ដែល​ត្រូវ​បាន​ចូល​និវត្តន៍​ថា​ ក្រោយ​ថ្ងៃ​រំដោះ៧មករា​១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នរដ្ឋ គ្រប់​ក្រសួង​មន្ទីរ ​ត្រូវ​បាន​កសាង ​និង​ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូល​បម្រើ​ការងារ​រដ្ឋ។

ក្នុង​នោះ​អង្គភាព​ ត្រូវ​បាន​ជ្រើសរើស​មន្ត្រី​ឲ្យ​ចូល​បម្រើ​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ ​ក្នុងពេលនោះ​ អស់លោក​ក៏បាន​ចូល​បម្រើ​ការងារ​ជា​នគរបាល​ដោយមាន​តួនាទី​ចាប់ពី​ពល​នគរបាល​រហូតដល់​ស្នងការ​នគរបាល​ខេត្ត។​

រយៈ​ពេល​ដែល​អស់លោក​និវត្តជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​នៅពេលនោះ​ពុំ​ទាន់​មាន​ប្រាក់បៀវត្សរ៍​ន​នៅឡើយ​ទេ​ គឺមាន​ត្រឹមតែ​ប្រាក់ឧបត្ថម្ភ​សម្ភារៈ​បន្តិចបន្តួច​តែប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​អស់លោក​រៀមច្បង​នគរបាល​ដែល​ពេលនេះ​ជា​និវត្តជន​បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ ​ដែល​រាជរដ្ឋាភិបាល​ ពិសេស​រូបលោក​ជា​ស្នងការ​នៅ​ពេលនេះ ​ចងចាំ​វីរភាព​រៀមច្បង​នគរបាល ​និង​ជា​គំរូ​ដល់​ប្អូនៗ​នគរបាល​ជំនាន់​ក្រោយ។​

អតីត​នគរបាល​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​លោកស្នងការ​ផ្ទាល់​ដែល​មិន​បោះបង់​និវត្តជន​ ហើយ​ថែមទាំង​អញ្ជើញ​និវត្តជន​មក​ពិសា​បាយ​សាមគ្គី​ជា​ញឹកញាប់ ​និង​មាន​ជូន​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​ផងដែរ​។ ទឹកចិត្ត​ដ៏​កម្រ​ និង​ជា​គំរូ​ថ្នាក់ដឹកនាំ​របស់​លោក​ស្នងការ​ បែន ​រ័ត្ន​ ត្រូវ​បាន​រៀម​ច្បង​នគរបាល​(​និវត្តជន​)​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ៕

ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​
ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​

ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​

ពិធី​សំណេះសំណាល​រៀមច្បង​នគរបាល​ចូលនិវត្តន៍ ​នៅ​ខេត្ត​កំពង់ចាម​