ឃាត់ខ្លួន​បុរស​ម្នាក់​មាន​លាក់​ទុក​ថ្នាំញៀន​២​កញ្ចប់

ឃាត់ខ្លួន​បុរស​ម្នាក់​មាន​លាក់​ទុក​ថ្នាំញៀន​២​កញ្ចប់



កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ធ្វើការ​ឃាត់ខ្លួន​ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​កាល​ពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ វេលា​ម៉ោង ១៩.៣០​នាទី​​នៅ​ចំណុច ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ។

នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ បាន​ឲ្យ​ដឹង​ថា ជនល្មើស ឈ្មោះ ឡ​ន កុយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​មិន​ពិត ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)។

វត្ថុតាង​ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​សារ​ធាតុ​ញៀន (​ម៉ា​ទឹក​ក ០២​កញ្ចប់​តូច​) ។
បើ​តាម​កា​បញ្ជាក់​របស់​នគរបាល​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​កូវ​បាន​ចេញ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែក​តា​កូវ​ដោយមាន​ការសង្ស័យ​ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន ០២​កញ្ចប់​តូច។ ពេលនោះ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន ​ហើយ​បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​ខ្សាច់​កណ្តាល​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕