ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅ​លើ​ខ្នងភ្នំ​គូលែន ​កសាងបាន​៩០​ភាគរយ​ហើយ​

ស្ពានបេតុង​ប្រវែង​២១​ម៉ែត្រ​នៅ​លើ​ខ្នងភ្នំ​គូលែន ​កសាងបាន​៩០​ភាគរយ​ហើយ​

សៀមរាប ៖ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បានសម្រេច​កសាង​ស្ពានបេតុង​មួយ​កន្លែង​ប្រវែង​២១​ម៉ែត្រ ជំនួស​ស្ពានឈើ ដែល​ឆ្លងកាត់​អូរ​មួយកន្លែង​ទៅកាន់​ព្រះអង្គ​ធំ ស្ថិត​ក្នុង​មូលដ្ឋាន​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ខ្នងភ្នំ​គូលែន​នោះ​។

លោកឧកញ៉ា សៀង ណាំ​ក៏ បាន​បញ្ជាក់​ដែរថា ស្ពានបេតុង​ខាងលើ​គឺ​លោក​បាន​កសាង ជំនួស​ស្ពានឈើ​ចាស់​ ដែល​មាន​សភាព​ទ្រុឌទ្រោម ហើយ​ប្រជាពលរដ្ឋ​បាន​ស្នើ​មក​រូប លោក​អោយ កសាង​ហើយ​រហូត​មក​ដល់ពេលនេះ​កសាង សម្រេច​បាន​៩០​ភាគរយ​ហើយ។

អ្នកតំណាងរាស្ត្រ សៀង ណាំ បាន​បន្ត ទៀតថា ស្ពាន​នេះ​មាន​ប្រវែង​២១​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ជំនួស​ស្ពានឈើ ដែល​ឆ្លងកាត់​អូរ​មួយកន្លែង​ទៅកាន់​ព្រះអង្គ​ធំ ស្ថិតក្នុង មូលដ្ឋាន​ឃុំ​ខ្នងភ្នំ​ដែលមាន​ការ​ទ្រុឌទ្រោម​នោះ។

លោក ក៏បាន​បញ្ជាក់​ថា ស្ពាន​ថ្មី​នេះ​វា​នឹង​ឆ្លើយតប​ទៅ​និង​ភាពចាំបាច់ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ដែល​ពួកគាត់​ចង់បាន​។​ស្ពាន​ថ្មី​នេះ​និង​ក្លាយទៅជា​ស្ពា ន​ប្រវត្តិសាស្ត្រ​មួយ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ កាន់តែ​ប្រសើរឡើង​។​សូម​រំលឹក​ផងដែរ ថា វត្ត​ព្រះអង្គ​ធំ​ដែល​កើតឡើង​នៅ​ខ្នងភ្នំ​គូលែន មកទល់ពេលនេះ​គឺមាន​ការរីក​ចំ រើ​ន​យ៉ាងខ្លាំង ដោយ​វត្ត​នោះ​មាន​ព្រះវិហារ ក៏ដូចជា​សាលាឆាន់ ដែល​ផ្តួច​ផ្តើមកសាង ឡើង​ពី​សំណាក់​លោក សៀង ណាំ និង​ក្រុម​គ្រួសារ និង​មាន​សមិទ្ធផល​ជាច្រើន​ទៀត ដែល​ត្រូវបាន​កសាង​ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ​ផង​ដែរ ៕