នាយ ក្រិន ត្អូញត្អែរ​នឹក​ប្រពន្ធ​ពី​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​

នាយ ក្រិន ត្អូញត្អែរ​នឹក​ប្រពន្ធ​ពី​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​

ភ្នំពេញ ៖ កាលពី​ថ្មីៗ​កន្លង​មកនេះ​តារា​កំប្លែង ​ស្ថិត​ក្នុង​ក្រុម​នាយ កុយ គឺ​នាយ ក្រិន បាន​អុស​វ៉ា​លី​ឡើង​យន្តហោះ​ជា​លើកដំបូង ​ដើម្បី​ចេញទៅ​សម្តែង​-​ច្រៀង​នៅ​ប្រទេស​មហាអំណាច​សហរដ្ឋអា​មេរិក​មាន​រយៈពេល​ជាច្រើន​ខែ​ទើប​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ​តាម​ការកំណត់ ។​ស្របពេល​កំពុងតែ​ស្នាក់នៅ​សហរដ្ឋអាមេរិក និង​ជិត​ដល់​ពេលវេលា​ត្រូ​ង​ឡើង​យន្តហោះ​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នោះ​នាង ក្រិន បាន​ផ្ញើ​សារ​ត្អូញត្អែរ​នឹក​ដល់​ប្រពន្ធ​ខ្លួន​ជាពិសេស។

ក្នុង​ដំណើរ​ចេញទៅ​សម្តែង​-​ច្រៀង​នៅ​លើ​ទឹកដី​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​នាយ ក្រិន ត្រូវ​ទទួល​បាន​ការ​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្តៅ​បំផុត​ពី​បងប្អូន​ខ្មែរ​អាណិកជន​រស់នៅ​ទីនោះ​។​មិនតែប៉ុណ្ណោះ​នាយ​ក៏​ជោគជ័យ​ខ្លាំង​​ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ទៀតផង។

ជាមួយគ្នា​នៃ​ភាព​ជោគជ័យ​ទទួល​បាន​ការ​គាំទ្រ​នៅលើ​ទឹកដី​អាមេរិក​នេះដែរ​តារា​កំប្លែង​នាយ ក្រិន ក៏​មិនបាន​ភ្លេច​គិតដល់​ប្រពន្ធ​និង​កូន​កំពុង​រស់នៅ​ឃ្លាត​ឆ្ងា​ត​ពី​ទ្រូង​នោះឡើយ​។ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយ ក្រិន ថ្មីៗ​នេះ​បាន​សរសេរ​ផ្ញើ​បង្ហាញ​អារម្មណ៍​នឹក​ប្រពន្ធ​ថា នឹក​ណាស់ ស្រលាញ់​ណាស់ អាណិត​ណាស់ ចង់​ជួប​ណាស់ ភរិយា​ជាទី​ស្រលាញ់​។ តាមរយៈ​សា​ខ្លី​នេះ​អាច​បញ្ជាក់​ថា ទោះបីជា​នាយ ក្រិន ឆ្លាត​ចាក​ឆ្ងាយ​ពី​ប្រពន្ធ​យ៉ាងណាក្តី​តែ​អារម្មណ៍​នៅតែ​ដិត​ជាប់​នឹក​ដល់​ប្រពន្ធ​ជានិច្ច។

ដោយ​មិន​បង្អង់​យូរ​បន្ទាប់ពី​ឃើញ​សារ​នាយ ក្រិន ដែល​ត្រូវជា​ស្វាមី​បង្ហាញ​ប្រាប់​ពី​ទំហំ​ទឹកចិត្ត​នឹក​នេះដែរ​ភ្លាមៗ​ន៉​គេ​សង្កេតឃើញ​ភរិយា​របស់​លោក​សរសេរ​សា​ឆ្លើយតប​វិញ​ថា អគុណ ប្ដី​សំឡាញ់ អូន​ពិត​ជា​មាន​សេ​ក្ដី​សុខ​ណាស់ អគុណ​ពេលវេលា​ល្អៗ សម្រាប់​ពួក​យើង​ទាំងពីរ​៕