យប់​ថ្ងៃ​ទី​២៤ ​ខែមីនា ​សមត្ថកិច្ច​ធ្វើការ​ត្រួត​ពិ​និត្យ​យានយន្ត​បាន​ចំនួន ៥៥២​គ្រឿង

យប់​ថ្ងៃ​ទី​២៤ ​ខែមីនា ​សមត្ថកិច្ច​ធ្វើការ​ត្រួត​ពិ​និត្យ​យានយន្ត​បាន​ចំនួន ៥៥២​គ្រឿង



ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៅ​ទូទាំង រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្តន៍​នូវ​ច្បាប់​ចរាចរ​ផ្លូវគោក ចាប់ពី​វេលា ម៉ោង​៩ យប់ រហូតដល់​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០១៦ ជា​លទ្ធផល​សមត្ថកិច្ច បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យានយន្ត បាន​ចំនួន ៥៥២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៣៤៦​គ្រឿង និង​រថយន្ត​មាន​ចំនួន ២០៦​គ្រឿង​។

ក្នុង​នោះ​ផង​ដែរ ​ចំពោះ​យានយន្ត ដែល​បាន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​បទល្មើស ចំនួន១៤៣គ្រឿង ដែល​មាន​ម៉ូតូ​ចំនួន ១២៤​គ្រឿង និង​រថយន្ត ១៩​គ្រឿង។

ដោយឡែក​អ្នកបើកបរ​ចំនួន ៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ អប់រំ ដែល​មាន​អត្រា​ជាតិ​ស្រវឹង ក្រោម ០,២៥ រួមមាន អប់រំ​ទៅ លើ​អ្នកបើកបរ​ម៉ូតូ​ចំនួន ៥​នាក់ និង​អ្នកបើកបរ​រថយន្ត១នាក់។

នៅក្នុង​នោះ​ផង​ដែរ ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ផាក​ពិន័យ​ទៅ លើ​អ្នក​បើកបរ ៣​នាក់ ដែល​មាន អត្រា​ជាតិ ស្រវឹង​ចាប់ពី ០,២៥ រហូតដល់ ០,៣៩ មី​លី​ក្រាម។

នា​យប់​ថ្ងៃ​ដដែល​ សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នក បើកបរ​ស្រវឹង ចំនួន ២​នាក់ ក្នុង​នោះ​មាន​អ្នក​បើក​ម៉ូតូ​ចំនួន ១​នាក់ ដែល​អត្រា​ជាតិ អាល់កុល​ពី ០,៦៤ មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ និង​អ្នក​បើក រថយន្ត ១​នាក់ ផង​ដែរ ដែល​មាន អត្រា​ជាតិ​ស្រវឹង ០,៦៣ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេល​៤៧​លើក​នេះ បាន​ឃាត់​អ្នកបើកបរ យានយន្ត​ចំនួន ៣១៧នាក់ រួមមាន អ្នកបើកបរ​រថយន្ត ចំនួន ៧៨​នាក់ (​ស្ត្រី ២​នាក់​) និង​អ្នកបើកបរ ម៉ូតូ​ចំនួន ២៣៩នាក់៕

យប់​ថ្ងៃ​ទី​២៤ ​ខែមីនា ​សមត្ថកិច្ច​ធ្វើការ​ត្រួត​ពិ​និត្យ​យានយន្ត​បាន​ចំនួន ៥៥២​គ្រឿង