កម្មករលើ​ក​ផ្លែ​ដូង ២នា​ក់ ត្រូវ​ច​រ​ន្ត​ភ្លើ​ង ឆ្ល​ង​ឆក់​ស្លា​ប់ នៅ​ក្រុង​ប៉ៃ​លិ​ន

ភ្នំពេញ ៖ បុរស​២​នា​ក់ ជា​ក​ម្ម​ក​រស៊ី​ឈ្នួល​លើ​ក​ដូង​ឲ្យ​គេ​នៅវេ​លា​ម៉ោង ​៩ និង​៨នា​ទី​ព្រឹ​ក​ថ្ងៃ​ទី ​២៥ ខែ មីនា ឆ្នាំ ២០១៦ ត្រូវ​ច​រន្ត​អ​គ្គិ​ស​នី​ឆ​ក់​ស្លា​ប់ ដែល​ហេ​តុ​ការ​នេះ បាន​ឡើង​ស្ថិ​ត​ក្នុ​ង​ភូមិ​អូរ​ច្រា​ក​ណ្ដា​ល សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃ​លិ​ន ខេត្ត​ប៉ៃ​លិ​ន​។ យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះ ទី១. ឈ្មោះ ខន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំ​ជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន មកស្នាក់នៅផ្ទះយាយញ៉ាញ់ ស្ថិតក្នុភូមិកើតហេតុខាងលើ មុខរបរកម្មករ និងឈ្មោះ ឡា ភេ​ទ​ប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ស្នា​ក់​នៅ​ផ្ទះ​យាយ​ញ៉ាញ់​ស្ថិត​ក្នុង​ភូមិកើតហេតុខាងលើ មុខរបរកម្មករ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចងតង់បាំងបោះផ្លែដូងពីលើរថយន្ត ដោយយកបង្គោល​ដែក​ទី​ប​ច​ង​ភ្ជា​ប់​ទៅ​នឹ​ង​ដើម​ម្ខុ​ប ។ ពេលបង្គោលនោះដួលគងលើខ្សែភ្លើង នៅតាមដងផ្លូវ ហើយពេលនោះជនរងគ្រោះទាំង២នាក់ ទៅចាប់ទាញមកចងម្តងទៀត បណ្តា​លឲ្យឆ្លងចរន្តឆក់ស្លាប់ទាំង […]