​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក​ប្រតិកម្ម​ស្បែក​?

​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក​ប្រតិកម្ម​ស្បែក​?

​ស្បែក​នៃ​មនុស្ស​គ្រប់គ្នា​គឺ​មិន​ដូច​គ្នា​ទេ មាន​ស្បែក​អ្នក​ខ្លះ​គឺ​មិន​ងាយ​ប្រតិកម្ម​ទេ ប៉ុន្តែ​ស្បែក​អ្នកខ្លះ​វិញ​គឺ​ងាយ​ប្រតិកម្ម​ខ្លាំងណាស់​។ តើ​ស្បែក​អ្នក​ដែល​ប្រតិកម្ម​ភាគច្រើន​គឺ​បណ្តាលមកពី​អ្វី​ខ្លះ​?

លំអង​ផ្កា​
នៅពេល​ដែល​ដល់​រដូវ​នៃ​ការ​បញ្ជូ​លលំអងផ្កា​ម្តងៗ លំអងផ្កា​ទាំងនោះ​នឹង​ភាយ​ពេញ​អាកាស ដែល​អាច​ហើរ​មក​ប៉ះ​ត្រូវ​ស្បែក​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​ប្រតិកម្ម​លឿន​បំផុត​។​

ធូលី​
ការ​ប្រតិកម្ម​ដោយសារ​តែ​ធូលី​គឺជា​ការ​កើត​ឡើង​ញឹកញាប់​បំផុត  ព្រោះ​វា​មាន​ពាសពេញ​ក្នុង​អាកាស ដូចនេះ​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​ត្រូវ​តែ​ការពារ​ស្បែក​អ្នក​ឲ្យបាន​ល្អ ដោយ​កុំឲ្យ​ធូលី​ទាំងនោះ​ប៉ះ​ត្រូវ​ច្រើន​ឲ្យសោះ ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​នៅ​ជិត​សត្វ​ផ្សេងៗ​ច្រើន​ដែរ ព្រោះ​រោមសត្វ​ទាំងនោះ​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ប្រតិកម្ម​ដូចគ្នា​។​

គ្រឿងសម្អាង​
មុន​នឹង​អ្នកទិញ​គ្រឿងសម្អាង អ្នក​ត្រូវ​តែ​តេស្ត​មើល​ស្បែក​អ្នក​ជាមុនសិន ព្រោះ​មាន​គ្រឿងសម្អាង​ខ្លះ​គឺ​មិន​ស័ក្តិសម​សម្រាប់​ស្បែក​អ្នក​ទេ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ប្រតិកម្ម​ក្រោយអ្នក​ប្រើ​រួច​។​

អាហារ​
ចំពោះ​ផ្នែក​អាហារ​វិញ អាហារ​ដែល​ងាយ​ធ្វើឲ្យ​មនុស្ស​មាន​ស្បែក​ប្រតិកម្ម​គឺ​គ្រឿង​សមុទ្រ ឬ​ស្វាយ​ជាដើម ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​ដែល​អ្នក​ពិសារ​ម្តងៗ​។​

អាយុ​
មាន​អ្នកខ្លះ​នៅ​ក្មេង​គ្មាន​ស្បែក​ប្រតិកម្ម​ទេ ប៉ុន្តែ​ពេល​ដែល​ឈាន​ដល់​វ័យ​រាង​ចាស់​បែរជា​មាន​ទៅ​វិញ នេះ​មក​ពី​ស្រទាប់​ដែល​ការពារ​ស្បែក​អ្នក​ចុះ​ខ្សោយ ដោយ​គ្មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ជួយ​ការពារ​ទៀត​ទេ​។​

សីតុណ្ហភាព
នៅពេល​ដែល​អាកាសធាតុ​តែងតែ​ប្រែប្រួល ដោយ​ត្រជាក់​ផង ហើយ​ក្តៅ​ផង វា​នឹង​ងាយ​ធ្វើឲ្យ​ស្បែក​អ្នក​ឆាប់​ប្រតិកម្ម​បំផុត​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។