​វិធីសាស្ត្រ “​បំបាត់​ការឈឺ​ក្បាល​” យ៉ាង​មាន​ប្រសិទ្ធភាព​

​វិធីសាស្ត្រ “​បំបាត់​ការឈឺ​ក្បាល​” យ៉ាង​មាន​ប្រសិទ្ធភាព​

​អាចនិយាយបាន​ថា មនុស្ស​គ្រប់គ្នា សូម្បី​តែ​កូន​ក្មេង សុទ្ធតែ​ធ្លាប់​ឆ្លងកាត់ អា​ការៈឈឺ​ក្បាល ដែល​វា​ពិតជា​រំខាន ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ណាស់​។​

​អញ្ចឹង តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ ទើប​អាច​ព្យាបាល ឬ​បំបាត់​ការឈឺ​ក្បាល​នេះ​?

-​    ​ចូល​ទៅ​ហាង​កាហ្វេ Brand, Brand ដើម្បី​ស្រូប​ក្លិន​កាហ្វេ​។ ក្លិន​កាហ្វេ ពិតជា​អាច​បំបាត់​ការឈឺ​ក្បាល​មែន ... អញ្ចឹង ម៉េច​ក៏​មិន​ហៅ​មួយ​កែវ មក​ញ៉ាំ​ទៀត​ទៅ​?
-​    ​ទៅ​កន្លែង​ដែល​ស្ងប់ស្ងាត់ ដែល​មាន​តន្ត្រី​បើក​កំដរ​តិចៗ ហើយ​ត្រជាក់​ស្រួល ... យក​ល្អ គួរតែ​សម្រាក​នៅក្នុង​ផ្ទះ​ទៅចឹង​
-​    ​ការ​ម៉ាស្សា ក៏​អាច​សម្រួល និង​បំបាត់​ការឈឺ​ក្បាល​ផង​ដែរ ហើយ​កន្លែង​ដែល​អ្នក​គួរ​សាកល្បង​នោះ គឺ​ថ្ងាស ស្មា ខ្នង និង​ក​
-​    ​អ្នក​អាច​ធ្វើ​ចលនា នៅលើ “​ក​” បាន ដោយ​ការ​ងាក​ទៅ​ឆ្វេង ងាក​ទៅ​ស្តាំ ឡើង​លើ និង​ចុះក្រោម ហើយ​អ្នក​ក៏​អាច​ស្ទាប ឬ​ម៉ាស្សា​ថ្នមៗ នៅ​លើ​កញ្ចឹង​បាន​ផង​ដែរ​
-​    ​អ្នក​គួរតែ​ហាត់ប្រាណ ឲ្យបាន​ទៀងទាត់ ដូចជា ការហាត់អេ​រ៉ូបិច យូហ្កា ឬ​ថៃ​ជិ​ជាដើម​
-​    ​ការ​តាំងសមាធិ ក៏​អាច​ជា​ជម្រើស​ល្អ​ដែរ​
-​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា ដូចជា ប៉ា​រ៉ា​សេ​តា​ម៉ុល និង​អាយប៊ុយ​ប្រូ​ហ្វែ​ន​ជាដើម​
-​    ​ចុងក្រោយ បើ​មិន​បាត់​ទៀត អ្នក​គួរតែ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។