វិធី​ចម្អិន​ម្ហូប​៖ ប្រហុក​គ្រឿង​ដុត​ រសជាតិ​ជាប់​មាត់​ ជាប់​ទាំង​ក្លិន​

គ្រឿង​៖ ស្លឹកគ្រៃ​ រំដេង​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ ម្ទេស​ទុំ​ ស្លឹក​ក្រូច​ រមាត​ អំពិល​ខ្ចី​បី​គួរ​ បុក​លាយ​ចូល​គ្នា​អោយ​ម៉ដ្ឋ​។
គ្រឿង​ ៣​ស្លាបព្រា​បាយ​
សាច់​ត្រី​ ៣០០​ក្រាម​
ប្រហុក​ ១​ស្លាបព្រា​
ស្លឹក​ម្រះ​ព្រៅ​មួយ​ក្ដាប់​
លាយ​គ្រឿង​ទាំងអស់​ចូល​គ្នា​អោយ​សព្វ​ ហើយ​ដាក់​ខ្ចប់​ស្លឹក​ចេក​ ត្បុត​អាំង​ភ្លើង​ងំ​ ចំនួន​ ២០​នាទី​
ពេល​ឆ្អិន​ បរិភោគ​ជាមួយ​អន្លក់​ ត្រសក់​ សណ្ដែក​គួរ​ ត្រប់​ ផ្កា​កំប៉ោក​ ផ្កា​ស្នោ​ចៀន​ ឬ​ ស្រុះ​ ឬ​ ស្រស់​ ត្រសក់​ពស់​ ត្រឡាច​ខ្ចី​ ផ្កា​ខាត់ណា​ខៀវ​ ឬ​ផ្កា​ខាត់ណា​ស​ ជាដើម​៕
ប្រភព៖kqube
  • វិធី​ចម្អិន​ម្ហូប​៖ ប្រហុក​គ្រឿង​ដុត​ រសជាតិ​ជាប់​មាត់​ ជាប់​ទាំង​ក្លិន​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: