James ស៊ុត​គ្រាប់​ដ៏​​អស្ចារ្យ​ឲ្យ​កូឡុំប៊ី​ឈ្នះ​ នៅ​ជម្រុះ​ World Cup យប់​មិញ

James Rodriguez ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ Real Madrid បាន​ស៊ុត​គ្រាប់​ដ៏​អស្ចារ្យ​ ជួយ​ឲ្យ​ជម្រើស​ជាតិ​កូឡុំប៊ី​ ឈ្នះ​បូលីវី ៣-២ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 សន្សំ​ពិន្ទុ​តាម​ពូល នៅ​តំបន់​អាមេរិក​ខាង​ត្បូង​កាល​ពី​យប់​មិញ។

 

James ស៊ុត​គ្រាប់​ដ៏​​អស្ចារ្យ​ឲ្យ​កូឡុំប៊ី​ឈ្នះ​ នៅ​ជម្រុះ​ World Cup យប់​មិញ

 

១​គ្រាប់​របស់​ James ដែល​ស៊ុត​កាប់​ជើង​ឆ្វេង​ដ៏​ល្អ​នេះ​ ​​គឺជា​គ្រាប់​បាល់​បើក​ឆាក​មុន​គេ​ក្នុង​ប្រកួត​នោះ​ តាំង​ពី​នាទី​ទី​១០ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Carlos Bacca ​របស់​ក្រុម​ AC Milan ​បញ្ជូន​​បាល់​កាត់​ឲ្យ។ ១​គ្រាប់​នេះ​ ក៏​ជា​គ្រាប់​ដំបូង​​របស់​​ប្រធាន​ក្រុម​​កូឡុំប៊ី​​រូប​នេះ​ នៅ​វគ្គ​ជម្រុះ​ World Cup នេះ​ផង​ដែរ៕

 

James ស៊ុត​គ្រាប់​ដ៏​​អស្ចារ្យ​ឲ្យ​កូឡុំប៊ី​ឈ្នះ​ នៅ​ជម្រុះ​ World Cup យប់​មិញ

 

តោះ! ចង់​ដឹង​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​​វីដេអូ​ខាង​ក្រោម៖

 

James Rodriguez’s goal for Colombia today. pic.twitter.com/MeEIk8qona

— RMadridHome (@RMadridHome) March 24, 2016

 

-ចុចអាន៖ Di Maria ស៊ុត​កោង​១​ជើង​ ជួយ​អាហ្សង់ទីន សង​សឹក​ឈីលី​ អម្បាញ់មិញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports