Xavi ថា Mahrez សក្ដិសម​នឹង​លេង​ឲ្យ Barcelona

Xavi Hernandez បានបង្ហាញ​ជំនឿ​​ថា​សមត្ថភាព​របស់​ខ្សែ​បម្រើ Riyad Mahrez របស់ Leicester City សក្ដិសម​នឹង​លេង​នៅ​ Barcelona។

 

Xavi ថា Mahrez សក្ដិសម​នឹង​លេង​ឲ្យ Barcelona

 

កីឡាករ​ដែល​លេង​ឲ្យ​ក្លឹប Al Sadd SC ក្នុង​ប្រទេស​កាតារ​រូប​នេះ​បាន​និយាយ​ប្រាប់ The New Arab ក្នុង​កិច្ចសម្ភាសន៍​ពាក់ព័ន្ធ​នឹង​តារា​ឆ្នើម​ក្រុម Leicester Cityដែល Barcelona កំពុង​ទាក់ទង​ថា៖ “ពិត​ណាស់! Mahrez អាច​លេង​ឲ្យ Barcelona នៅ​ថ្ងៃ​អនាគត។ គាត់​ជា​កីឡាករ​ល្អ ហើយ​​ខ្ញុំ​មាន ការ​ចាប់​អារម្មណ៍នៅ​រដូវកាល​នេះ”។

 

“Mahrez បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​លេចធ្លោ​ក្នុង​ចំណោមកីឡាករ​ឆ្នើម​ៗ​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។  ​ភាព​ជោគជ័យ​នេះ គេ​ពេល​នេះ​អាច​លេង​​ក្លឹប​ធំ​នានានៅ​តំបន់​អឺរ៉ុប”។ Xavi បន្ថែម​ដូច្នេះ៕

 

ចុច​អាន៖ កូនស្រី​ទាំង​២​របស់​លោក Obama ចង់​ជួប Messi តែ​មិន​បាន​សម្រេច

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English