Sergio Aguero ជួយ​សង់​ទីលាន​ហ្វឹកហាត់​ដល់​អតីត​ក្លឹប​ចាស់​នៅ​អាហ្សង់ទីន

Sergio Aguero បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​នឹង​ត្រឡប់​ទៅ​លេង​ឲ្យ​ក្លឹប​ចាស់​របស់​ខ្លួន​វិញ​ ក្រោយ​ផុតកុងត្រា​ជាមួយ Manchester City ក្នុង​ឆ្នាំ​២០១៩ រួច​ចូលនិវត្តន៍​នៅ​ទីនោះ​តែម្តង។ ក្នុង​ឱកាស​ទៅ​កាន់​ប្រទេស​កំណើត អតីត​កីឡាករ Atletico Madrid ឆ្លៀត​ពេល​ទៅ​មើល​ទីលាន​ហ្វឹកហាត់របស់​ក្លឹប Independiente ជាមួយ​មិត្ត​រួម​សញ្ជាតិ Gabi Milito ហើយ​រូប​គេបាន​សម្រេច​ជួយ​ជួសជុល​ទីលាន ដែល​រង​ការ​ខូចខាត​ឲ្យ​ល្អ​ឡើងវិញ។

 

Sergio Aguero ជួយ​សង់​ទីលាន​ហ្វឹកហាត់​ដល់​អតីត​ក្លឹប​ចាស់​នៅ​អាហ្សង់ទីន

 

ខ្សែប្រយុទ្ធ​ជួរ​មុខ Manchester City បាន​រំលឹក​ពី​ការ​សន្យា​របស់​ខ្លួន​ជាមួយ​ក្លឹប Independiente ថា៖ “ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​ហើយ​ថា​ពេល​ផុត​កិច្ចសន្យា​នៅ​អង់គ្លេស ខ្ញុំ​នឹង​ត្រឡប់​មក Independiente វិញ។ ខ្ញុំ​មាន​គម្រោង​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ទីនេះ”៕

 

ចុច​អាន៖Aguero ថា​នឹង​ចាកចេញ​ពី Man City ក្រោយ​ផុត​កុងត្រា

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal