Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​យប់​មិញ

ក្លឹប​ FC Barcelona បាន​ចេញ​វីដេអូ​​ហាយឡាយ​ខ្លី​មួយ ​ដើម្បី​រំឭក​ដល់​វីរបុរស​ក្លឹប​ Johan Cruyff ​ដែល​ទទួល​មរណភាព​​នៅ​អាយុ​៦៨​ឆ្នាំ​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​​​​​ ដោយសារ​ជំងឺ​មហារីក​សួត។

 

Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​យប់​មិញ

 

Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​យប់​មិញ

 

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហូឡង់​ ​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ៣​សម័យ​កាល​រូប​នេះ​ ធ្លាប់​ជួយ​ឲ្យ​ក្រុម​ Barcelona ​លើក​ពាន​ La Liga (១៩៧៤) និង​ Copa del Rey (១៩៧៨) ក្នុង​នាម​ជា​កីឡាករ។

 

Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​យប់​មិញ

 

ប៉ុន្តែ​​អំឡុង​ពេល​លោក​​​ធ្វើ​អ្នកចាត់ការ​​ក្រុម Johan Cruyff ធ្លាប់​ដឹក​នាំ​ក្រុម​ Barca ឲ្យ​ឈ្នះ​ពាន​ La Liga ៤​សម័យ​កាល (១៩៩១, ៩២, ៩៣, ៩៤)​​, Copa del Rey (១៩៩០), Spanish Super Cup ៣​ដង (១៩៩១, ៩២, ៩៤), UEFA Super Cup (១៩៩២), UEFA Cup Winners’ Cup (១៩៨៩) និង​ European Cup/UEFA Champions League ១​ដង (១៩៩២)។

 

Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​យប់​មិញ

 

ក្រៅ​ពី​ក្លឹប​ Barca លោក​ Johan Cruyff ក៏​ជា​វីរបុរស​ក្លឹប​ Ajax ផង​ដែរ ដោយ​​ធ្លាប់​ជួយ​​ក្រុម​នេះ​​ លើក​ពាន​លីគ​កំពូល​ហូឡង់​ ៨​សម័យ​កាល និង​លើក​ពាន​ European Cup/UEFA Champions League ៣​​ឆ្នាំ​ជាប់​គ្នា (១៩៧១-១៩៧៣) ហើយ​លោក​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 1974 ផង​ដែរ ក្នុង​នាម​ជា​កីឡាករ​ ប៉ុន្តែ​ចាញ់​អាល្លឺម៉ង់ ២-១៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Xavi ថា Mahrez សក្ដិសម​នឹង​លេង​ឲ្យ Barcelona

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | fcbarcelona