តារាចម្រៀងស្រីម្នាក់ ត្រូវគេដៀលចំៗ ថាស្លៀកកន្ទបកូនក្មេង ឡើងឆាក

ហុងកុង៖ តារាចម្រៀងស្រីវ័យក្មេងម្នាក់ ឈ្មោះ G.E.M Tang ត្រូវបានអ្នកលេងបណ្តាញសង្គម រិះគន់ចំៗ លើសម្លៀកបំពាក់របស់នាង។

កាលពីថ្មីៗនេះ តារាស្រី G.E.M Tang បានចូលរួមក្នុងពិធីទទួលរង្វាន់មួយ ហៅថា QQ Music Award និងបានជាប់ជាតារាចម្រៀងស្រីដ៏ល្អបំផុត នៅហុងកុង និងតៃវ៉ាន់ដែរ។

អំឡុងពេលសម្តែងនោះ នាង G.E.M បានស្លៀកអាវរោមសត្វពណ៌លឿង ជាមួយ​អាវទ្រនាប់ពណ៌ស្វាយខ្ចីនៅខាងក្នុង និងខោខ្លីដ៏សែនរឹបរាងរបស់នាង។

ក្នុងនោះ​ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានចាប់អារម្មណ៍លើខោខ្លីរបស់នាង ដែលពួកគេយល់ថា នាងហាក់ដូចជាកំពុងស្លៀកកន្ទបកូនក្មេងខ្លាំងណាស់។ ហើយក៏មានអ្នកខ្លះបានបញ្ចេញមតិថា "រូបភាពរបស់នាង មើលទៅពិតជា ថោកទាបមែន"

យ៉ាងណាមិញ វាមិនមែនលើកដំបូងនោះទេ ដែលនាង G.E.M រងការរិះគន់ លើការតែងខ្លួន ហើយពេលខ្លះទៀត នាងក៏តែងទទួលបានការចំអកឡកឡើយជារឿយៗផងដែរ លើការស្លៀកពាក់ខុសទំនងរបស់នាង៕    

ប្រភព៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload