ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​លើក​ទី​៤៖​ជំនួប​ពិសេស​រវាង​កុមារ និង​សៀវភៅ​

រូបភាពពី IBBY Cambodia​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​លើក​ទី​៤ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០១៦ ។ ក្រៅពី​ជំរុញ​វប្បធម៌​អាន និង​ការផ្សព្វផ្សាយ​សៀវភៅ​នៅ​កម្ពុជា ទិវា​នេះ គឺ​ដូចជា​ការរៀបចំ​ឲ្យ​មាន​ជំនួប​ពិសេស​រវាង​កុមារ និង​សៀវភៅ ហើយ​កុមារ​អាច​ចូលរួម និង​អាន​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​ដោយ​សេរី​។​

​សមាគម IBBY សហការ​ជាមួយ​អង្គការ​ស៊ី​ប៉ា (Sipar) អង្គការ Room To Read និង​អង្គការ​សន្តិ​ស្ម័គ្រចិត្ត (SVA) នឹង​រៀបចំ​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ នៅ​បរិវេណ​សួន​កម្សាន្ត​កុមារ​វត្តភ្នំ​។ ទិវា​នេះ នឹងត្រូវ​រៀបចំ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​២៦​ខែមីនា​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​អង្គការ​ជាតិ និង​អន្តរជាតិ​រៀបចំ​ឲ្យ​មាន​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ នៅ​កម្ពុជា​។

​កញ្ញា ហួត សុជាតា អ្នកគ្រប់គ្រង​កម្មវិធី​បោះពុម្ពផ្សាយ​របស់​អង្គការ​ស៊ី​ប៉ា និង​ប្រធាន​សមាគម IBBY  បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​មានបំណង​ជំរុញ​វប្បធម៌​អាន និង​ការផ្សព្វផ្សាយ​សៀវភៅ​នៅ​កម្ពុជា ទិវា​នេះ គឺ​ដូចជា​ការរៀបចំ​ឲ្យ​មាន​ជំនួប​ពិសេស​រវាង​កុមារ និង​សៀវភៅ​។ កញ្ញា បន្តថា​៖«​នៅក្នុង​ជំនួប​ពិសេស​នេះ កុមារ​អាច​ចូលរួម និង​អាន​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​ដោយ​សេរី​»​។

​កញ្ញា ហួត សុជាតា បាន​បន្ត​បញ្ជាក់​ពី​បំណង​នៃ​ការរៀបចំ​ទិ​នេះ​ទៀតថា ទិវា​នេះ ក៏​ជា​ឱកាស​ដល់​អង្គការ​ក្នុងស្រុក បាន​រៀនសូត្រ​ពី​ប្រទេស​ផ្សេងទៀត នៅក្នុង​វិស័យ​ផលិត និង​អភិវឌ្ឍ​សៀវភៅ​សម្រាប់​កុមារ ដែលមាន​គុណភាព ទាំង​ផ្នែក​សិល្បៈ និង​អក្សរសាស្ត្រ​ប្រកបដោយ​ខ្លឹមសារ​ល្អ ព្រមទាំង​ជំរុញ​ការផ្សព្វផ្សាយ​ពី​សៀវភៅ​កុមារ​នៅ​កម្ពុជា ជា​ភាសា​ខ្មែរ ដល់​អ្នកអាន​នានា គ្រប់​ជាតិ​សាសន៍​នៅ​ជុំវិញ​ពិភពលោក​។​

​សូមបញ្ជាក់ថា មាន​សកម្មភាព​ជាច្រើន នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​លើក​ទី​៤​នេះ ដូច​ជាការ​និទានរឿង​កុមារ ការលេង​ល្បែង​ល្បង​សមត្ថភាព ការសម្តែង​ល្ខោន​កុមារ​ដែល​ដក់ស្រង់​ចេញពី​សៀវភៅ ការ​គូរគំនូរ និង​ការប្រកួត​អាន​ជាដើម​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​