រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បំភ្លឺ​ពី​ការ​អនុវត្ត​ទោស​របស់​តុលាការ​ជូន​រដ្ឋសភា

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បំភ្លឺ​ពី​ការ​អនុវត្ត​ទោស​របស់​តុលាការ ជូន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា។

ការ​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កោះ​ហៅ​ប្រធាន​សាលា​ដំបូង និង​ព្រះរាជអាជ្ញា​គ្រប់​រាជធានី-ខេត្ត មក​ពិភាក្សា​ពី​គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទំនាស់​ដីធ្លី ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី ២​នាក់​បាន​នៅ​ក្រៅ​ឃុំ និង​ទំនាស់​ដីធ្លី​របស់​ទាហាន ៥​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។