ពលរដ្ឋ​ជិត​២០០​នាក់ កំពុង​តវ៉ា​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​ជិត​២០០​នាក់ មក​ពី​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោ​ប៉ែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៦ នេះ បាន​លើកគ្នា​មក​កាន់​សាលាក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ដី​ពួក​គាត់ មាន​បុគ្គល​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ប្តឹង​ទៅ​តុលាការ សុំ​ដីកា​រក្សា​ការពារ​ខណៈ​ពួក​គាត់​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ ។

បច្ចុប្បន្ន ត្រូវ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ប្រជាពលរដ្ឋ​ដើម្បី​ជួប​ប្រជុំ​រក​ដំណោះស្រាយ តែ​លទ្ធផល​យ៉ាងណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។