​​លើក​ដែក​​ទាក់​ខ្សែភ្លើង​កាបឆក់​​ស្លាប់​ទាំង​២​នាក់​

ខេត្ត​ប៉ៃលិន ៖ ​​កម្មករ​២​នាក់ ត្រូវខ្សែ​​ភ្លើងកាប​​​ឆក់​ស្លាប់​ភ្លាម​ៗ​​​នៅ​នឹង​កន្លែង ខណៈ​ជន​រង​គ្រោះ​ឡើង​ទៅ​លើ​ដើមឈើ​នោះ​លើក​ដែក​មូល​ប្រវែង​៨​ម៉ែត្រ ដើម្បី​សង់​​ដំបូល​រោង​ប្រក់​តង់ ដាក់​ផ្លែស្វាយ និង​ផ្លែ​ដូង ​ចៃ​ដន្យ​​​​​​​ទាក់​​​នឹង​ខ្សែភ្លើងកាប​នៅ​ក្បែរ​នោះ​​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹ​ក​ថ្ងៃ​ទី​២៥ ខែ​មី​​នា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ស្ត្រី ឈ្មោះ​ ខៀវ សុ​គ​ន្ធា​រី ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ​។

​​លោក អ៊ុ​ក សុធា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​ទួល​ល្វា បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២នាក់​ ម្នាក់​​ ឈ្មោះ ង៉ា ហន ​អាយុ​២៣​ឆ្នាំ ជា​កម្មករ ​មាន​ទីលំនៅ​ក្នុង​ភូមិប​ល័​ង្ក ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ​និង​ម្នាក់​ទៀត ឈ្មោះ លឿម ផល្លា ​អាយុ​៣៤​ឆ្នាំ ជា​កម្មករ​ដូច​គ្នា​ មានស្រុក​កំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បុ​រី ​បច្ចុប្បន្ន​ មក​ស្នាក់​នៅ​​មុខ​កន្លែង​កើតហេតុ​ខាងលើ ។

​​​​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅស្រុក​កំណើត​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕