អ្នក​ភូមិ​និយាយ​ថា បែប​នេះ​​៧ដង​​ហើយ​

ខេត្តមណ្ឌលគិរី ៖ ជម្លោះ​រវាង​ប្តី​-​ប្រពន្ធ​មួយគូ​ឈ្លោះ​គ្នា​រហូត​ ឈាន​ដល់​ប្រើ​ហិង្សា ដោយ​ប្តី​បាន​ចាប់​​ប្រពន្ធ​វាយបែក​​ច្រមុះ​រងរបួស​ធ្ងន់ ដែល​​ហេតុការណ៍​នេះ​កើតឡើង​កា លពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ មីនា ២០១៦ នេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ប្រភព​​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​ប្រើ​ហិង្សា​ឈ្មោះ​គង់ សំ​អឿ​ន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​ជូ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ។ រីឯ​ប្រពន្ធ​ឈ្មោះ​ខន សា​រ៉ាត់ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្នល់ ឃុំ​ក​ន្ត្រាំ​ង ស្រុក​សូ​នី​គម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង​ថា ប្តី​-​ប្រពន្ធ​ខាងលើ​នេះ បើគិត​រឿង​​ឈ្លោះគ្នា​​គឺ​​៧​ដង​​​​ហើយ ហើយ​ត្រូវ​សមត្ថកិច្ច​​​ធ្វើការ​ណែនាំ និង​ឱ្យធ្វើ​កិច្ច​សន្យា​ឱ្យ​បុរស​ជា​ប្តី​​ឈប់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​តទៅ​ទៀត ។