ឆ្នាំ​២០១៥ ខេត្ត​ព្រះ​សីហ​នុ​រក​ចំណូល​ពី​ទេសចរណ៍​ជាង ៦​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​ចម្ងាយ​២៣០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​១​លាន​៥​សែន​១៨៨៧៤​នាក់ កាលពី​ឆ្នាំ​២០១៥ កើនឡើង​១៤,៣៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ និង​រកបាន​ចំណូល​៦.២៥​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ៕