កុកភ្លេចជង់​ តែ​ជង់​មិន​ភ្លេចកុក ​វិលចូល​ស្រុក​ត្រូវ​ចាប់​ខ្លួន​

​ខេត្ត​ព្រៃវែង ៖ មេចោរ​ប្លន់​ដ៏​សកម្ម​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៥​នាក់ ត្រូវ​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៤ ​មី​នា​ ​នៅ​នឹង​ផ្ទះ​របស់​​ជន​ល្មើស​​ ​​ស្ថិត​នៅ​​ក្នុងភូមិ​បូត​គង ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ​បន្ទាប់​ពី​​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ ។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា មេចោរ​ប្លន់​ម្នាក់​នេះ​ ឈ្មោះ ហ៊ែ​ល ហាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​ចាប់​​ខ្លួន​តាម​ដីកាលេខ​៩៩,០៩ ចុះ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០០៩ របស់​លោក សែត វិសិដ្ឋ​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង ក្រោម​បទចោទប្រកាន់​ថា បាន​រួម​គ្នា​ធ្វើ​សកម្មភាព​ប្លន់​​​ផ្ទះ​ពលរដ្ឋ​១​កន្លែង នៅ​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ កាលពី​ចុងឆ្នាំ​២០០៨​ ។

​មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​​ថា ឈ្មោះ ហ៊ែ​ល ហាន និង​បក្សពួក​៤​នាក់​ទៀត ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​អ្នកស្រុក​ហើយ បាន​រត់គេច​ខ្លួន​បាត់​រហូត​មិនដឹង​ទៅ​ដល់​ទីណា ​ទើប​​នៅយប់​ថ្ងៃ​ទី​២៤ ​មី​នា ​​២០១៦ សមត្ថកិច្ច​ទទួល​បាន​ព័​ត៌​មាន​ពី​អ្នកស្រុក​ថា ជនសង្ស័យ​បាន​លួច​ចូល​ស្រុក​វិញហើយ​ ទើប​សមត្ថកិច្ច​រៀបចំ​កម្លាំង​​ឆ្មក់​ចូល​​​ចាប់​​ខ្លួន​​នៅ​នឹង​ផ្ទះ​​របស់​ជន​ល្មើស​តែ​ម្តង​ ដូច​ពាក្យចាស់​ពោលថា កុក​ភ្លេចជង់​ តែជង់​មិន​ភ្លេច​កុក ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​