នៅណា​មានទៀត ?

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ​នៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ មីនា​ ២០១៦ ​ប៉ូលិសអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​បានចុះធ្វើរដ្ឋបាលនៅភូមិលូ សង្កាត់ស្វាយប៉ាក​ ខណ្ឌប្ញស្សីកែវ ​ដោយឃាត់ខ្លួនជនជាតិវៀតណាម ​១០នាក់ (ស្រី២នាក់) ពីបទចូលមក​ស្នាក់នៅខុសច្បាប់ ។

សេចក្តីរាយការណ៍បានបន្តថា​ ជនជាតិវៀតណាមទំាង១០នាក់ ​បានត្រូវសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍រង់ចំាបំពេញបែបបទ​បញ្ជូនបន្តទៅកាន់ប្រទេស​វៀតណាមវិញ ៕