ប្រដៅអ្នកចូល​ចិត្តចំហកេរ្តិ៍

រាជធានីភ្នំពេញ ៖​ ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ​ នៅថ្ងៃទី២៥ មីនា ២០១៦​ បានចេញសេចក្តីណែនំាមួយដោយអំពាវនាវ​ដល់សិល្បករសិល្បការិនី ប្រើបា្រស់សម្លៀកបំពាក់​ឲ្យបានសមរម្យ​តាមទំនៀមទម្លាប់​ប្រពៃណីរបស់ជាតិ ។

ជាមួយគ្នានេះដែរ ​ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ​ ក៍បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយទំាងអស់​និងប្រជាជនកម្ពុជាគ្រប់រូបចូលរួមទប់ស្កាត់ ​និងបញ្ឈប់នូវការចាក់ផ្សាយ​ទំាងឡាយណាដែល​មានសកម្មភាព​ ឥរិយាបថ និងការស្លៀកពាក់បម្រើដល់​ការសម្តែង ​ផលប៉ះពាល់ដល់វប្បធ៌ម ​ទំនៀមទម្លាប់និងប្រពៃណីដ៍ផូរផង់របស់ជាតិ ៕