ស្ទើមិនគួរឲ្យជឿថា ក្រុមកម្ពុជា ឈ្នះមេដាយមាសរហូតដល់១៣ នៅថៃ

ក្រុមអត្តពលិកនៅលើប្រភេទកីឡាចំនួន៦ រួមមានបាល់ទាត់ វាយសី វាយកូនឃ្លីលើតុប៉េតង់ សីប៉ាក់តាក្រ និងកីឡាករប្រពៃណី បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការប្រកួត 12th Mekong Goodwill Games 2016 នៅប្រទេសថៃហើយ ដោយបានឈ្នះមេដាយមាសរហូតដល់១៣ ក្នុងចំណោមមេដាយសរុបចំនួន២៤។
8
គិតត្រឹមយប់ម៉ោង៧ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ កម្ពុជាបានឈ្នះមេដាយមាសត្រឹម៩ ប្រាក់៣ និងសំរឹទ្ធ៣ ដោយក្នុងនោះប្រភេទកីឡាវាយសី បានឈ្នះមេដាយមាស៤ និងមេដាយប្រាក់១ ក្រុមប៉េតង់ បានឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ ក្រុមវាយកូនឃ្លីលើតុ បានឈ្នះមេដាយមាស២ និងប្រាក់១ ហើយក្រុមបាល់ទាត់ឈ្នះបានមេដាយមាស១ ហើយកីឡាសីប៉ាក់តាក្រ បានឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាប្រកួតជាក្រុមបុរស។
7
ប៉ុន្តែការឈ្នះមេដាសបន្ថែមចំនួន៤ ប្រាក់៤ និងសំរឹទ្ធ១ទៀត ក្នុងការប្រកួតកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ មិនត្រូវបានគេប្រាប់លម្អិតនោះទេ តែអាចជាការឈ្នះមេដាយលើប្រភេទកីឡាប្រពៃណីរបស់កម្ពុជា ព្រោះមានតែកីឡាមួយនេះទេ ដែលប្រកួតក្រោយគេ។
6
យ៉ាងណាក៏ដោយ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាប្រតិភូដឹកនាំក្រុមអត្តពលិកទាំង៦ប្រភេទទៅចូលរួមការប្រកួតនេះ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីជាង២ម៉ោងមុននេះថា៖«ការប្រកួត Mekong Goodwill Games លើកទី១២ នៅឈៀងរ៉ៃប្រទេសថៃ ដែលមាន៥ប្រទេសចូលរួមនោះ កម្ពជាបានមេដាយមាស១៣ប្រាក់៧ និងសំរឹទ្ធ៤ ហើយពេលនេះប្រតិភូកីឡាកម្ពុជាបានមកដល់ព្រលានយន្តហោះសុវណ្ណភូមិទាំងអស់គ្នាហើយ។ ចំណែកការបន្តដំណើរពីបាងកកទៅភ្នំពេញមាន២វគ្គគឺក្រុមបាល់ទាត់ វាយសី វាយកូនឃ្លីលើតុ និងកីឡាប្រពៃណី ចេញម៉ោង១៣:០០ រីឯក្រុមប៉េតង់ និងសីប៉ាក់តាក្រ ចេញម៉ោង ១៧:៣០»៕
5

4

3

2

1

រូបភាពយកតាមហ្វេសប៊ុករបស់លោក ហ៊ុន សាមុត