វគ្គជម្រុះ៣២ក្រុមពាន Ganzberg Futsal នឹងបើកការប្រកួតរកក្រុមឈ្នះ១ម៉ឺនដុល្លារ

ការប្រកួតបាល់ទាត់ Ganzberg Futsal Cup 2016 នឹងបើកការប្រកួតជម្រុះវគ្គ៣២ក្រុមចុងក្រោយ នៅទីលាន T.Soccer ក្នុងខណ្ឌទួលគោក ថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ដែលនឹងត្រូវទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។
2
ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយ Mytv ក្រោមការឧបត្ថម្ភរបស់ស្រាបៀរGANZBERGនោះ គឺមានក្រុចូលរួមប្រកួតរហូតដល់១២៨ក្រុម ប៉ុន្តែតាមរយៈការប្រកួតជម្រុះដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមីនា កន្លងមកនេះ គឺបានសម្រេចសម្រាំងនៅសល់ក្រុមខ្លាំងចំនួន៣២ ដែលនឹងត្រូវបន្តការប្រកួតជម្រុះទៀត។
1
តាមការប្រកាសនៅក្នុងសន្និសីទកាសែត កាលពីសប្តាហ៍មុន នៅស្ថានីយទូរទស្សន៍ស៊ីធីអិន គឺវគ្គជម្រុះ៣២ក្រុមនេះ អ្នករៀបចំការប្រកួត និងម្ចាស់ឧបត្ថម្ភ បានសម្រេចដាក់កីឡាករជម្រើសជាតិ និងអតីតកីឡាករមានឈ្មោះបោះសំឡេងចំនួន៨នាក់រួមមានលោក ហុក សុចិត្រា, គួច សុកុម្ភៈ, ឃឹម បូរី, អ៊ុំ វិចិត្រ, អ៊ុំ សេរីរ័ត្ន, ទៀង ទីនី, អុក សិទ្ធី និង សោម សារិទ្ធ ឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសដល់ក្រុម ដែលបានឈានចូលមកដល់វគ្គ៣២ក្រុមចុងក្រោយនេះ។
3
គ្រូបង្វឹកកិត្តិយសទាំង៨នេះ តម្រូវឲ្យចាប់ឆ្នោត ក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា នោះដើម្បីជ្រើសរើសក្រុមចំនួន៤ ដែលខ្លួនត្រូវចូលបង្ហាត់បង្ហាញ ហើយតាមរយៈការចាប់ឆ្នោតនោះ អ្នកទាំង៨ បានទទួលលទ្ធផលជាផ្លូវការដូចខាងតារាងខាងក្រោម៖
a
4
គ្រូបង្វឹកកិត្តិយសទាំង៨នេះ នឹងត្រូវធ្វើការបង្ហាត់បង្ហាញដល់កូនក្រុមរបស់ខ្លួនចំនួន២ដង ក្នុងមួយសប្តាហ៍ ខណៈវគ្គ៣២ក្រុមនេះ គឺមានការប្រកួតតែ២គូប៉ុណ្ណោះ ក្នុង១សប្តាហ៍ តាមរូបមន្តចាញ់ធ្លាក់ៗ ហើយគ្រប់ការប្រកួតទាំងអស់ នឹងមានការផ្សាយផ្ទាល់តាម Mytv។ ចំណែកការប្រកួតបើកឆាកវគ្គជម្រុះ៣២ក្រុម នៅថ្ងៃសៅរ៍នេះ ក្រុមអាណាចក្របៃតង ត្រូវជួបក្រុម Rolling(B) ហើយក្រុម Home Sport(O.R) ត្រូវប៉ះក្រុម Ov Mal True Brands។

គួរបញ្ជាក់ថា គ្រូបង្វឹកម្នាក់ៗ នឹងទទួលបានទឹកប្រាក់២០ភាគរយ ពីទឹកប្រាក់សរុបដែលក្រុមរបស់ខ្លួនទទួលបាន ខណៈព្រឹត្តិការណ៍នេះ ក្រុមលេខ១ នឹងទទួលបាន១ម៉ឺនដុល្លារ លេខ២បាន៥ពាន់ដុល្លារ លេខ៣បាន២ពាន់ដុល្លារ និងក្រុមលេខ៤ទទួលបាន១ពាន់ដុល្លារ៕
5

6

7

8

9