អ្នករាយការណ៍​ពិសេស​របស់ UN សង្ឃឹមថា​ការបោះឆ្នោត​អាណត្តិ​ក្រោយ នឹងមាន​ភាពយុត្តិធម៌​

រូបភាពពីហ្វេសប៊ុក គ.ជ.ប​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស រំពឹងថា ការបោះឆ្នោត​នៅ​កម្ពុ​ជានា​អាណត្តិ​ក្រោយ នឹង​ដំណើរ​ទៅដោយ​អព្យាក្រឹត​។  លោកស្រី មាន​ក្តីសង្ឃឹម​បែបនេះ ក្រោយពី​លោកស្រី​បាន​ស្តាប់​ការបកស្រាយ​របស់​ថ្នាក់ដឹកនាំ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទាក់ទង​នឹង​លទ្ធផល​វិជ្ជមាន​ជាច្រើន ដែល​ខ្លួន​បាន​ខិតខំ​ប្រែង​ប្រែង អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​។ ចំណែកឯ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អះអាងថា ស្ថាប័ន​របស់ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ដែល​គណបក្ស​ទាំងអស់ អាច​ទទួលយកបាន​។

​បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោកស្រី រ៉ូ​ណា ស្មី​ត តំណាង​ពិសេស​នៃ​អង្គការ​សហ​ប្រជា​តិ ទទួល​តួនាទី​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចំណាយពេល​ប្រហែលជា​៣០​វិនាទី​ប៉ុណ្ណោះ ដើម្បី​ថ្លែង​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​។ តំណាង​ពិសេស​នៃ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សម្តែង​ភាពជឿជាក់​យ៉ាងខ្លាំង​លើ​ស្ថាប័ន គ​.​ជ​.​ប  ថា​នឹង​អាច​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​ប្រព្រឹត្តទៅ​យ៉ាង​រលូត​និង​ប្រកបដោយ​ភាពត្រឹមត្រូវ ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខ​។

​លោកស្រី បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​សង្ឃឹមថា ការបោះឆ្នោត​អាណត្តិ​ក្រោយ នឹង​ប្រកបដោយ​ភាពយុត្តិធម៌​និង​ភាពត្រឹមត្រូវ​»​។​

​នាពេល​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​នេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់ គ​.​ជ​.​ប ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​សិទ្ធិ​បោះឆ្នោត ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លម្អិត​ពី​កិច្ចប្រជុំ​នោះ​ថា លោកស្រី បាន​លើកយក​ប្រធានបទ​ចំនួន​៥ ទៅ​ពិភាក្សា​និង​សួរដេញដោល ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។ ចំណុច​ទាំង​៥​នោះ​គឺ ១. ការធ្វើ​អត្តសញ្ញាណប័ណ្ណ សម្រាប់​ការបោះឆ្នោត​, ២. មធ្យោបាយ​ដែល​ពលរដ្ឋ​កម្ពុជា​នៅ​បរទេស អាច​បោះឆ្នោត​បាន​, ៣. ការចូលរួម​បោះឆ្នោត របស់​ជនជាតិដើម​ភាគតិច ដែល​មិនចេះ​ភាសា​ខ្មែរ​, ៤. ការអប់រំ​សាធារណជន​ពី​ការបោះឆ្នោត ៥. លោកស្រី នឹង​បន្ត​ជួប​ជាមួយ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប បន្ថែមទៀត ដើម្បី​តាមដាន​ការប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​គ​.​ជ​.​ប ។​

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​វាយតម្លៃ​ខ្ពស់​នូវ​អ្វីដែល​ថ្នាក់ដឹកនាំ គ​.​ជ​.​ប បាន​ឆ្លើយបំភ្លឺ ទាក់ទង​នឹង​ចំណុច​វិជ្ជមាន​ទាំងឡាយ ដែល គ​.​ជ​.​ប ខំ​ខ្នះខ្នែង​កន្លងមក​។  បើតាម​លោក លោក ហង្ស ពុទ្ធា ដដែល លោកស្រី សង្ឃឹមថា គ​.​ជ​.​ប នឹង​បន្ត​ប្រឹងប្រែង ដើម្បី​ទទួលបាន​លទ្ធផល​បន្ថែ​ម​ទៀត សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​