CNRP នឹងធ្វើ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​ថ្ងៃស្អែក ខណៈ​ក្រុមយុវជន​ព្រមាន​តវ៉ា​

​បើ​គ្មាន​ការប្រែប្រួល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​លើក​ទី​២ របស់ខ្លួន នៅ​ថ្ងៃទី​២៦ មីនា ដើម្បី​ពង្រឹង​និង​កំណត់​ទិសដៅ​គោលនយោបាយ​របស់​គណ​បក្ស​។ សន្និបាត​នេះ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុម​ប្រឹក្សាជាតិ​ទូទាំង​២៥ ដែល​នឹង​រៀបចំ​ធ្វើឡើង នៅ​ផ្លូវជាតិ​លេខ​៦ លើដី​ឡូត៍​លេខ​៣២៤ សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ ។

​បើតាម​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ របៀប​វីរៈ​គឺមាន​ការលើកឡើង​អំពី របាយការណ៍​សកម្មភាព​រយៈពេល​២​ឆ្នាំកន្លងមក ។ កំណត់​ទិសដៅ និង​គោលនយោបាយ​របស់​គណ​បក្ស​សម្រាប់​ពេលខាងមុខ និង​ការពិភាក្សា​និង​អនុម័ត​លើ​សំណើ​របស់​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​។ យោងតាម​លក្ខន្ដិកៈ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ត្រូវ​ប្រារព្ធ​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ រៀងរាល់​២​ឆ្នាំ​ម្ដង ដែល​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​លើក​ទី​១ ធ្លាប់​ត្រូវបាន​ប្រារព្ធ​កាលពី​ឆ្នាំ​២០១៤​។​

​ការរៀបចំ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​នេះ​ធ្វើឡើង​ក្រោយពី គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​បង្កើតឡើង​នូវ​វិធាន​ផ្ទៃក្នុង​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២​មីនា ដើម្បី​ពង្រឹង​សិទ្ធិ អំណាច របស់​សមាជិក​សភាគ​ណ​បក្ស​សង្គ្រោះ​ជាតិ ។ ពង្រឹង​ប្រសិទ្ធិភាព​ការងារ​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ពង្រឹង​នូវ​ការរួបរួម​ឯកភាព សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។​

​តែ​យ៉ាងណា​ការរៀបចំ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​នេះ ទំនងជា​អាច​រង​ការរំខាន​ពី​ក្រុមយុវជន​ដែល​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា បកស្រាយ​ពី​រឿង​សំឡេង​ខ្សែអាត់​ដែរ​។ តំណាង​ក្រុមយុវជន​លោក ស្រី ចំរើន បានបញ្ជាក់​នៅ​ព្រឹក​នេះ​ថា ក្រុម​លោក​នឹង​រៀបចំ​វេទិការ​បញ្ចេញមតិ​នៅ​សាធារណៈ​មួយ ដែល​នៅ​ជិត​ទីតាំង​ការធ្វើ​សន្និបាត​គណបក្ស​សង្គ្រោះ​ជាតិ​នេះដែរ ដើម្បី​ស្នើ​ឲ្យ​ប្រធានស្តីទី​គណបក្ស​នេះ ចេញមុខ​បកស្រាយ​រឿង​សំឡេង​ខ្សែអាត់ ដែល​ពួកគេ​សង្ស័យ​ជា​សំឡេង​លោក កឹម សុខា និង​នារី​ម្នាក់​ឈ្មោះ ស្រីមុំ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​