មិន​​ដឹងថាខុស​អី​ពេល​​​ផឹក​ស៊ី​​​ កាប់​​​​ឈាម​​ស្រោចខ្លួន​

ខេត្ត​ព្រះសីហនុ ៖ ​កាលពី​វេលា​ម៉ោង​១១ ​និង​២៥​នាទី​យប់​ថ្ងៃ​ទី២៤ មីនា ២០១៦ ​​យុវជន​ម្នាក់​​​ត្រូវ​គេ​កាប់​​រយះ​​ច្រមុះ​​ហូរ​ឈាម​ជោក​​ខ្លួន និង​សន្លប់​ស្ដូកស្ដឹង​ ស្ថិត​នៅ​ចំណុច​ជិត​រោង​ច​ក្រ «ញូវ​​ស្តារ» ក្នុងភូមិ​១​ សង្កាត់​លេខ​​១ ខេត្ត​ព្រះ​សីហ​នុ ​បន្ទាប់​ជនរងគ្រោះ​អង្គុយ​ផឹក​ស៊ី​​ជាមួយ​​មនុស្ស​មួយក្រុម​មានគ្នា​​ពី​៤-៥​នាក់ ​ក៏មានទំនាស់​ពាក្យសម្តី ។ 

ជន​​រង​គ្រោះ​ឈ្មោះសុខ​​ ខឿន មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រីឯ​ក្រុម​​ជន​ដៃដល់​ មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ​បាន​​រត់គេច​ខ្លួន​អស់ ។ ​ជនរងគ្រោះ​ត្រូវ​បាន​​អ្នក​ជិតខាង​​ជួយ​សែង​យក​ទៅ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​ផ្ទះ​​ជួល តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ទើប​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​សេ​តេវិញ​ ។ ​កន្លងមក ក្រុម​ជន​បង្ក ​និង​​ជន​រង​គ្រោះ ជា​កម្មករ​រោង​ច​ក្រញូវ​ស្តារ​ដូច​គ្នា មានស្នាក់​នៅ​​ជួល​ផ្ទះ​ជិត​​គ្នា ។ បច្ចុប្បន្ន សមត្ថកិច្ច​​កំពុង​​ស្វែង​​​រក​​ចាប់​ខ្លួនក្រុម​ជនដៃដល់ទាំងនោះ ​ដើម្បី​ចាត់​ការ​តាម​នី​​តិ​វិធី​ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត