តូរីស និងរថយន្តកូរ៉េ បុកគ្នា របួសធ្ងន់ស្រាល ជាង១០នាក់ នៅមោងឫស្សី

បាត់ដំបង៖ យ៉ាងហោចណាស់ មនុស្សជាង១០នាក់ បានរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាង រថយន្តតូរីស និងរថយន្តកូរ៉េ នៅម៉ោងប្រមាណ ០២៖១០នាទី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នេះ ស្ថិតនៅគីឡូម៉ែត្រ លេខ២៥៦ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍ គ្រោះថ្នាក់នោះ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួយគាស់ជនរងគ្រោះ ចេញពីរថយន្ត ដែលបុករមូលចូលគ្នា គៀបមនុស្សជាប់ នៅក្នុងរថយន្ត មានទាំងក្មេង ចាស់ និងទារកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត