​ជនជាតិ​ឡាវ​ម្នាក់​ជួញដូរ​ថ្នាំ​ញៀន​ប្រភេទICEចំនួន២គីឡូ និង​ហេរ៉ូអ៊ីន​៦​ប្រអប់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

​ជនជាតិ​ឡាវ​ម្នាក់​ជួញដូរ​ថ្នាំ​ញៀន​ប្រភេទICEចំនួន២គីឡូ និង​ហេរ៉ូអ៊ីន​៦​ប្រអប់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ស្ទឹងត្រែង ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​ថ្នាំញៀន​ប្រភេទ ICE ចំនួន​២​ដុំ និង​ហេ​រ៉ូ​អ៊ី​ន ចំនួន​៦​ប្រអប់ នៅចំណុច ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង។

ហេតុការណ៍​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៧​និង​៣០​នាទីយប់​ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ហើយ​ត្រូវ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បីធ្វើ​ការ​សាកសួរ។

តាម​សេចក្តី​រាយការណ៍​ពី​ភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ឲ្យ​ដឹង​ថា កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ រួច​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនជាតិ​ឡាវ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ ហើយ​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​ ថ្នាំញៀន​ប្រភេទ ICE ចំនួន​២​ដុំ​ដែលមាន​ប្រមាណ​២គីឡូក្រាម, ហេរ៉ូអ៊ីន ចំនួន​៦​ប្រអប់ និង​រថយន្តមួយគ្រឿងម៉ាក វីហ្គូ ស៊េរី២០១៥។

ខណៈ​ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ និង ​ថ្លឹង​គ្រឿងញៀន​ទាំង​នោះ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

 ​ជនជាតិ​ឡាវ​ម្នាក់​ជួញដូរ​ថ្នាំ​ញៀន​ប្រភេទICEចំនួន២គីឡូ និង​ហេរ៉ូអ៊ីន​៦​ប្រអប់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន