ស្នងការ​ខេត្ត​កំពត​ ចាប់ផ្ដើម​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

ស្នងការ​ខេត្ត​កំពត​ ចាប់ផ្ដើម​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

កំពត​ ៖​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​កណ្ដាល​នគរបាល ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ម៉ៅ ច័ន្ទមធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​ និង​​​សហការ​យ៉ាង​សកម្ម​ពី​លោក​ឯក ឆេង​ហ៊ួ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចាប់ផ្ដើម​បន្ត​ពង្រឹង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឲ្យ​កាន់តែ​មាន​​ប្រសិទ្ធភាព​ខ្ពស់។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ លោក​បាន​បញ្ជា ​និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ចំណុច​ភូមិធំ​ថ្មី ឃុំ​ទទុង ​ស្រុក​ដងទង់ ដោយ​ឃាត់ខ្លួន​ជន​ភ្នាល់​ល្បែង​បាន​ចំនួន​៦​នាក់​ ក្នុង​នោះ​មាន ​ស្ត្រី​ម្នាក់​ជា​កូន​ម្ចាស់​ផ្ទះ​​ ​ព្រមទាំង​រឹបអូស​សម្ភារៈ​ល្បែង​ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ នាំមក​កាន់​ស្នងការ​ខេត្ត​ផង​ដែរ។

លោក​វរសេនីយ៍ត្រី ​លក ញ៉ា​វ​ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថាៈ ក្នុង​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងភ្នាល់​បញ្ជល់​មាន់​ខាងលើ​ សមត្ថកិច្ច​យើង ឃាត់ខ្លួន​អ្នក​ភ្នាល់​ល្បែង​ចំនួន​៦ នាក់ និង​រឹបអូស​បាន​វត្ថុ​តាង​នៅ​កន្លែង​ទីតាំង​ភ្នាល់​ដូចជា ម៉ូតូ​គ្រប់​ម៉ាក​ចំនួន​១៤​គ្រឿង ស៊ុម​ក្រុង​មាន់​ធ្វើ​ពី​ឫស្សី​ចំនួន​១០​ស៊ុម និង​មាន់​ជុល​ចំនួន​៥​ក្បាល។

លោក​បន្ត​ទៀត​ថាៈ ​មនុស្ស​ទាំង​៦​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នាំ​មក​សាកសួរ​មាន​ ៖ ​ទី​១-​ឈ្មោះ ប៉ាវ លី​ដូ​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​កសិករ​)​មាន​ទីលំនៅ​ភូមិ​ស្តុក​ធ្លក ឃុំ​ទទុង ស្រុក​ដងទង់ ទី​២-​ឈ្មោះ​មូ​ន ភា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​កសិករ​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ទទុង ស្រុក​ដងទង់ ទី​៣- ឈ្មោះ​វង់ ណឹ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​(​កសិករ​)​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ទទុង ស្រុក​ដងទង់ ទី​៤-​ឈ្មោះ​ប៊ូ ចិន្តា ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​(​ជា​កូន​ម្ចាស់ផ្ទះ​) ​មាន​ទីលំនៅ​ភូមិធំ​ថ្មី ឃុំ​ដង​ទុង ស្រុក​ដងទង់ ទី​៥-​ឈ្មោះ នូ ណាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​កសិករ​)​ មាន​ទីលំនៅ​ភូមិធំ​ថ្មី ឃុំ​ដង​ទុង​ ស្រុក​ដងទង់ ទី​៦-​ឈ្មោះ​ណែ​ត ភាព ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​កសិករ​)​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស។

ជនសង្ស័យ​ទាំង​៦​នាក់​រួម​នឹង​វត្ថុ​តាង​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕