អាវុធហត្ថ​ខេត្ត​ព្រៃវែង​ចាប់​មេ​ឆ្នោត​២​នាក់​ប្ដី​ប្រពន្ធ ​និង ​អ្នក​រត់ការ​៥

អាវុធហត្ថ​ខេត្ត​ព្រៃវែង​ចាប់​មេ​ឆ្នោត​២​នាក់​ប្ដី​ប្រពន្ធ ​និង ​អ្នក​រត់ការ​៥



​ព្រៃវែង ៖ មន្ត្រី​អា​វុធ​ហត្ថ​ខេត្ត​ព្រៃវែង​ចុះ​យុទ្ធនាការ​បង្ក្រាប​កន្លែង​ចាក់​ឆ្នោត​មួយ​កន្លែង​ចាប់​បាន​មេ​ឆ្នោត​២​នាក់​ប្តី​ប្រពន្ធ​ និង​អ្នក​រត់ការ​៥​នាក់​។ ការ​ចាប់​ក្រសោប​មេ​ឆ្នោត​នឹង​អ្នក​រត់ការ​ខាង​លើ​គឺ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៤​ ខែ​មីនា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១៦​និង​២០នាទី កម្លាំង​មន្ត្រី​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ស្រុក​ក​ញ្ច្រៀ​ច ​ចុះ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​( ឆ្នោត​កន្ទុយលេខ )​។

ជាក់​ស្តែង បាន​ទាំង​មេ​នឹង​អ្នក​រត់ការ​តែ​ម្តង គឺ​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ឈៀង ចាន់​ថេត​ស្ថិត​ក្នុង ភូមិ​ស្រឡូង ឃុំ​ក្តឿង​រាយ​ ស្រុក​ក​ញ្ច្រៀ​ច​ ខេត្ត​ព្រៃ​វែង​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧នាក់ ១/ ឈ្មោះ ឈៀង ចាន់​ថេត ភេទ​ស្រី អាយុ​៦០​ឆ្នាំ ២/ ឈ្មោះ ហម ហៀន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ( ទាំងពីរ​នាក់​ជា​ប្តី​ប្រពន្ធ ដែល​ជា​មេ​កន្ទុយលេខ ) ៣/​ឈ្មោះ ចឺ​ក ផា​រី ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សា​ឡូង ​ឃុំ​ក្តឿង​រាយ ​ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ៤/ ឈ្មោះ ប៉ាន់ សារឿន ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ស្វាយ ​ឃុំ​ចុង​អំពិល ​ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង៥/ ឈ្មោះ វង សា​អែម ភេទ​ស្រី​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កណ្តាច់​ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ៦/​ឈឿន សុ​ឃា ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ ​រស់​ភូមិ​ល្ងើ​ន ​ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ៧/ ឈ្មោះ ហម ហៃ ភេទ​ស្រី ​អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្រឡូង ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ( ទាំង​៥​នាក់​គឺជា​កូនកញ្ច្រែង )ក្នុង​នោះ​វត្ថុតាង​រួមមាន ១​ក្រដាស់​កន្ទុយលេខ​ចំនួន​៥៤០០​សន្លឹក ២/ ម៉ា​ស៊ី​ន​ហ្វូ​តូ​កូ​ពី ចំនួន​១គ្រឿង ៣/ ម៉ូតូ ចំនួន​៧ គ្រឿង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន ស៊ី​ប៊​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​ថា យុទ្ធនា​ការ​បង្ក្រាប​ខាង​លើ ​គឺ​ឃាត់​បាន​ជន​ញៀន​ល្បែង​សរុប​ចំនួន​៧​នាក់ ​ហើ​យ​ពេលនេះ​កម្លាំង​របស់​លោក​កំពុងតែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់៕

អាវុធហត្ថ​ខេត្ត​ព្រៃវែង​ចាប់​មេ​ឆ្នោត​២​នាក់​ប្ដី​ប្រពន្ធ ​និង ​អ្នក​រត់ការ​៥ អាវុធហត្ថ​ខេត្ត​ព្រៃវែង​ចាប់​មេ​ឆ្នោត​២​នាក់​ប្ដី​ប្រពន្ធ ​និង ​អ្នក​រត់ការ​៥ អាវុធហត្ថ​ខេត្ត​ព្រៃវែង​ចាប់​មេ​ឆ្នោត​២​នាក់​ប្ដី​ប្រពន្ធ ​និង ​អ្នក​រត់ការ​៥