លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី

លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​ម៉ោង​៨​និង​៥០​នាទីព្រឹក ថ្ងៃ​ទី​២៥ ឆ្នាំ​២០១៦ លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរមានជ័យ​ធ្វើ​ពិធី​ក្រុងពាលី បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី ស្ថិតនៅ​ខាងលិច​ភ្នំ​អា​តោ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ពិធី​នេះ​រៀបចំ​ក្រោម​អធិបតីភាព​លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផង​ដែរ​។

លោ​កស ថា​វី អភិបាលខេត្ត បាន​មានប្រសាសន៍ថា លោក​និង​ចែក​អំណោយ​ជា​សារុង​ដល់ ប្រជាពលរដ្ឋ​៤០០​នាក់​ក្នុង​ម្នាក់ៗ​សារុង​១​និង​លោកគ្រូ អ្នកគ្រូ​២០​នាក់​ម្នាក់ៗ​ថវិកា​២០.០០០​រៀល យាយជី​តាជី​ចំនួន​២០​នាក់​ម្នាក់ៗ​១០.០០០​រៀល។

ក្នុង​ពិធី​នោះ លោ​កស ថា​វី អភិបាលខេត្ត បាន​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ និង ​សមាជិក​នៃ​អង្គ​ពិធី​ថា ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ លោ​កស ថា​វី អភិបាលខេត្ត​សុំ​អ​ញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួម​ជួបជុំគ្នា ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២ ខែ​៤ ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង​ដដែល ហើយ​ចូលរួម​ហូប​នំ​បញ្ចុក​១​តោន​។ ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅវេ​លា​ម៉ោង​១១​និង​១៥​នាទី​ឆ្នាំ​២០១៦៕

លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ភូមិ​ស្រះ​កែវ​ថ្មី