លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ

លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ



ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌឫស្សី​កែវ លោក ជា ពិសី អនុប្រធាន​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សី​កែវ រួម​នឹង ក្រុមការងារ​អនុសាខា​កាក​បាទ​ក្រហម ខណ្ឌ និង​ក្រុមការងារ​កាកបាទក្រហម សង្កាត់​ស្វាយប៉ាក​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា ជន​ងាយ​រងគ្រោះ ជន​ទី​ទាល់ក្រ អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជន​ពិការ ចំនួន ២០ គ្រួសារ ក្នុង​នោះ​ធ្វើការ​ប្រមូលផ្ដុំ ចំនួន១៨ គ្រួសារ និង ចែក​តាម​ខ្នង​ផ្ទះ ចំនួន ០២ គ្រួសារ ដែល​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក អនុប្រធាន​អនុសាខា មានប្រសាសន៍​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ អំណោយ​ដែល​បាន​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ ៣០​គីឡូក្រាម​មី ១​កេស ត្រីខ ១​យួរ (១០​កំប៉ុង​)​ឃី​ត​១ (​មុង​១ , ភួយ​១ សា​រ៉ុង​១ ក្រមា​១)​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ សហការ​ចូលរួម​ឧបត្ថម្ភ : ធុង​ទឹកកក ០១ ថវិកា ៣០,០០០​រៀល។

ឆ្លៀត​ក្នុងពេល​នោះ​ លោក​អនុប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ បាន​ឧបត្ថម្ភ​ថវិកា ១០០.០០០រៀល ជូន​លោក ជុន ទិ​ត្យ អនុប្រធាន​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា សង្កាត់​ស្វាយប៉ាក ដែល​កំពុង​មាន​ជំងឺ​ផង​ដែរ។

ជា​ចុងក្រោយ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​អំណោយ​នា​ឱកាស​នេះ បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​មាន​មតិ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​គោរព​ជូនពរ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង ក្រុមគ្រួសារ ដែល​លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ ដល់​កា​រស់នៅ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ មិន​ថា​សាសនា និន្នាការ​នយោបាយ ជាតិ​សាសន៍​ណា ឬ​ពណ៌​សម្បុរ​អ្វី​ឡើយ គឺ​សម្ដេច​តែងតែ​ជួយឧបត្ថម្ភ​ជានិច្ច។ បន្ថែម​ក្នុងនោះ បងប្អូន​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់ ក្រុមការងារ​អនុសាខា​កាកបាទ​ក្រហមកម្ពុជា ខណ្ឌ ដែល​បាន​នាំ​យក​អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ជូន​ពួកគាត់ និង​សូម​គោរព​ជូនពរ​ដល់ ក្រុមការងារ​ទាំង​ទទួល​នូវ ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ លោក​ជា ​ពិសី​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​២០​គ្រួសារ