គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង



ព្រះសីហនុ ​៖ ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២​ខែ​កន្លង​ទៅ​ហើយ​ គម្រោង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រមូល​ដី​បឹង​ព្រែក​ទប់​ដាក់​​បញ្ចូល​តំបន់​ការពារ ​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ​នោះ ហាក់​ដូច​ជា មិន​ទៅមុខ​សោះ។ ប្រការ​​​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ទំនង​ដូច​ជា​ទៅ​មិន​​រួច​នោះ​ឡើយ ពីព្រោះ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​រំលោភ​ដី​បឹង​ព្រែក​ទប់​នេះ ​ភាគច្រើន​សុទ្ធ​សឹង​ជា​ អ្នកមាន​លុយ​ មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​មន្ត្រីរាជការ​មួយ​ចំនួន​បាន​និយាយ​ថា ជុំវិញ​​ការ​ដក​ដី​ បឹង ព្រែក​ទប់ ដើម្បី​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​ក្នុង​តំបន់​ការពារ​ ដោយ​ព្រះរាជក្រឹត្យ​បាន​ លុះត្រាតែ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះ​ អនុវត្តន៍​ច្បាប់ ​ហ៊ាន​ទទួល​ស្គាល់​នៅ​ការពិត មើល​ឃើញ​យ៉ាង​ម៉េច​ ធ្វើ​របាយការណ៍​យ៉ាង​នឹង ហើយ​ឈ្មោះ អ្នក​ដែល​ពាក់ព័ន្ធ​រំលោភ ដី​បឹង​ព្រែក​ទប់​គួរ​ដាក់ឈ្មោះ​ឲ្យ​ចំៗ និង​សិក្សា​ពី​ប្រវត្តិ​នៃ​ការ​ចូល​កាន់កាប់​ ដោយ​ខុសច្បាប់​របស់​គេ​ឲ្យ​បាន​លម្អិត​ផង ដើម្បី​ដាក់​ជូន​ទៅ​រាជរដ្ឋាភិបាល​ ពិនិត្យ​ និង​សម្រេច​ ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់ ពីព្រោះ​ដី​ជុំវិញ​បឹង​ព្រែក​ទប់​នេះ​ គឺជា​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ ដី​រដ្ឋ ដី​ការពារ​ដោយ​ ច្បាប់​ដូចនេះ​អ្នក​ដែល​ពាក់ព័ន្ធ​សុទ្ធ​សឹង​ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង តែ​បើ​មិន​ដូច្នេះ​ទេ ​បឹង​ព្រែក​ទប់ កុំ​សង្ឃឹមថា​អាច​ស្រោចស្រង់​បាន​នោះ​ ហើយ​បរិស្ថាន​ផ្ទៃ​បឹង​ទាំងមូល ​នឹង​ស្លាប់​ងើបមុខ​មិន​រួច​នោះ​ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា ​​​រឿងរ៉ាវ​ភាព​អនាធិបតេយ្យ​រំលោភបំពាន​ដី​បឹង​ព្រែក​ទប់​ខាង​លើ​នេះ ​នៅ ក្នុង​អំឡុង​ឆ្នាំ​២០០៥ ​សម្តេច​បាន​បញ្ជា​ឲ្យ​លោក​សាយ​ហាក់ ជា​អភិបាលក្រុង​ជំនាន់​នោះ​ធ្វើ​ការ​បោសសម្អាត​ឈូស​ឆាយ ​និង​វាយ​កម្ទេច​ចោល ​អស់​គ្មាន​សល់​ នូវ​រាល់​សំណង់​អានាធិបតេយ្យ​ក្នុង​គោលដៅ​លុប​បំបាត់​ចោល​ទាំងស្រុង​នៅ​សំណង់​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​បឹង​ស្តុក​ទឹក​ស្អាត​(​បឹង​ព្រែក​ទប់​)​​ ​ប៉ុន្តែ​​ក្រោយមក​ជំនន់ លោក ស្បោង សា​រ៉ា​ត់ ឡើងជា​អភិបាលខេត្ត​ព្រះសីហនុ ទីតាំង​ដី​ដដែល​នេះ​ ត្រូវ​បាន​គេ​ឃុបឃិត គ្នា​វាតទី​យក​វិញ អស់​គ្មាន​សល់ និង​ផ្ទៃ​បឹង​មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹក​ដី​ចាក់​លុប​វាតទី​យក​ធ្វើជា​កម្មសិទ្ធិ​បាន​យ៉ាង​រលូន ហើយ​បច្ចុប្បន្ន ដី​ចំណុច​នោះ​ត្រូវ​បាន​ធ្វើ​​ប័ណ្ណ​កម្មសិទ្ធិ​រួចរាល់​អស់​ហើយ គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ។ អ្នក​ដែល​ពាក់ព័ន្ធ​រំលោភ​ដី​នៅ​ចំណុច​ដដែល​នោះ ​បើ​យោង​តាម​ឯកសារ​ផ្លូវការ​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ បាន​បញ្ជាក់​ថា​ មានឈ្មោះ​ទី​១​.លោក ខាត់ ប៊ុន​ណ្ណា អនុប្រធាន​ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ ទី​២. ​លោក លុន សុធី មន្ត្រី​យោធា​ជាន់ខ្ពស់ ពាក់​ផ្កាយ​៣ ​ទី​៣.​ លោក តេង សូន ​​នាយកដ្ឋាន​ប៉ូលិស​ព្រំដែន​ទឹក​ពាក់​ផ្កាយ​៣ ​ទី​៤.​លោក​អ៊ូច ឡាយ អតីត​មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​លេខ​៣ ​ទី​៥​.លោក ស៊ា​ង ឡេង មេ​ប៉ូលិស​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ​​ ទី​៦​. លោក​កាន់ ឡឹង ចៅសង្កាត់​លេខ​៣​ ទី​៧​.លោក ខៀន សង្ហារ អតីត​ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្ត ព្រះសីហនុ​​ ទី​៨​.លោក តាក់ វណ្ណ​ថា អតីត​មេ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ទី៩. លោក​ហេង ហ៊ុយ ទី​១០. ស៊ឹម គា ទី​១១. លោក​ស្បោង សារ៉ាត់ អតីត​អភិបាលខេត្ត​ព្រះសីហនុ រួម​នឹង​មនុស្ស សំខាន់ៗ ដែល​ភាគី​ច្រើន​ជា​មន្ត្រីរាជការ​ផង​ដែរ។

នេះ​គ្រាន់តែ​ជា​ការ​​បញ្ចេញ​នូវ​បញ្ជី​ឈ្មោះ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ ហើយ​មនុស្ស​ពាក់ព័ន្ធ​ដូច​បាន រៀបរាប់​ខាង​លើ​នេះ​ គឺជា​ក្បាល​​ម៉ាស៊ីន​យ៉ាង​សំខាន់​នាំ​មុខ​គេ​ក្នុង​​​ចលនា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​នេះ​តែ​ម្ដង​ ដោយ​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​រំលោភ​ដី​ដូច​បាន​រៀបរាប់​ខាង​លើ​នោះ ​គេ​សង្កេតឃើញ ថា​អ្នក ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការ​សាងសង់​សំណង់​រឹងមាំ ក្នុង​តម្លៃ ជាង​មួយ​លាន​ដុល្លារ​ លើ​ដី​តំបន់​នោះ​គឺ​លោក​តាក់ វណ្ណ​ថា អតីត​មេ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ។ រីឯ​អ្នក​ចាក់​ដី​រំលោភ​យក​បឹង ស្រួចស្រាល់​ជាងគេ​គឺ​លោក​ផ្កាយ​៣ លុន សុធី​. លោក អ៊ូច ឡាយ​. លោក កាន់ ឡឹង .​លោក ស៊ា​ង ឡេង។ ចំណែក​លោក​ស្បោង​សារ៉ាត់​ អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​ក្នុង​ការ​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បានសម្រេច ​និង​បាន​ធំ​ជាង​គឺ​រំលោភ​យក​បាន​(​ទំហំ​ជា​៦​ហិកតា​ឯណោះ)៕

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង

គម្រោង​ដាក់​បញ្ចូល​បឹង​ព្រែក​ទប់​ ជា​តំបន់​ អភិរក្ស​ការពារ ​ដោយ​ព្រះរាជក្រឹត្យ​ដូច​ជា​នៅ​ទ្រឹង