កម្មករ​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយ​ឆក់​ខ្សែ​​ភ្លើង​នៅ​អូរច្រា​កណ្ដាល

ប៉ៃលិន​ ៖ ​បុរស​ពីរ​នាក់ ​ដែល​ជា​កម្មករ​លីសែង​ស្វាយ ដំឡូង​ឲ្យ​ថៅកែ​ឈ្មោះ​ញ៉ា​ញ់ បាន​ស្លាប់​ភ្លាមៗ ដោយ​ឆក់​ខ្សែ​ភ្លើង​ គ្រា​ដែល​កំពុង​លើកដែក​បំពង់​បម្រុង​ចង​ជាប់​ដើម​ក្រខុប ធ្វើ​រោង​ដាក់​ទំនិញ រួច​ក៏​ទៅ​ប៉ះ​នឹង​ខ្សែ​ភ្លើង​មេ​អត់​ស្រោម បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្តង។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជនរងគ្រោះ​ទាំងពីរ​មាន​ទី​១​ឈ្មោះ ឡា (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ជា​កម្មករ​លីសែង។ ទី​២​ឈ្មោះ ខន (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ជា​កម្មករ​ដូចគ្នា។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

បើ​តាម​សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​៖​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ផ្លែ​ដូង​ជាច្រើន​គ្រឿង បាន​ឈប់​ត្រៀបត្រា នៅ​ចំណុចកើតហេតុ បន្ទាប់មក​គេ​ឃើញ​កម្មករ បាន​ចុះ​ពីលើ​រថយន្ត​មក​ក្រោម អ្នកខ្លះ​ចូល​ទៅ​ផ្ទះ​ថៅកែ។ ចំណែក​ជនរងគ្រោះ បាន​ដើរ​រក​ឈើ​ធ្វើជា​រោង​ដើម្បី​ដាក់​ទំនិញ តែ​រក​មិនបាន​ក៏​ទៅ​យក​ដែក​បំពង់​មក​ចង​ជាមួយ​ដើម​ក្រខុប។ ប្រភព​បាន​បន្ត​ថា ​៖​ ក្នុង​ពេល​ចង ​ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ឡើង​ទៅលើ​ដើម​ក្រខុប​ទាំងពីរ​នាក់ តែ​ដោយសារ​បំពង់​ដែក​ដែល​យក​ទៅ​ចង វា​វែង​បណ្តាល​ឲ្យ​យោគ​ចុះ​យោគ​ឡើង ទៅ​ប៉ះ​នឹង​ខ្សែ​​ភ្លើង​តាម​បណ្ដោយ​ផ្លូវ​ជាតិ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ ដោយ​ម្នាក់​ទើរ​លើ​ដើម ហើយ​ម្នាក់ទៀត​ធ្លាក់​មកក្រោម។ ប្រភពព័ត៌មាន​បន្តទៀត​ថា ​៖ ឃើញ​ដូច្នោះ​ពួកកម្មករ​ទាំងអស់ បាននាំគ្នា​មកជួយ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ តែ​​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ឲ្យ​ដឹង​ថា ​៖ ជនរងគ្រោះ​ទាំងពីរ បាន​ស្លាប់​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយ​បច្ចុប្បន្ន​សព​ត្រូវបាន​សាច់ញាតិ ដឹក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី។

សូម​បញ្ជាក់​ថា ​៖​ ក្នុង​ពេល​កើតហេតុ​ ក៏​មាន​សាច់ញាតិ​ចំនួន​ពីរ បាន​ដួល​សន្លប់​បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍ តាម​ផ្លូវ​ជាតិ​លេខ​៥៧ មួយសន្ទុះ​ផង​ដែរ៕