អ្នក​រស់​រាន​មាន​ជីវិត​ នៅ​ហ៊ីរ៉ូស៊ីម៉ា​ស្នើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា​ទៅ​ទស្សនកិច្ច​កន្លែង​អាមេរិក​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ

លោក បារ៉ាក់ អូបាម៉ា គួរ​តែ​ទៅ​ទស្សនកិច្ច​ នៅ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា នៅ​ពេល​ប្រទេស ជប៉ុន នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ហៅ​កាត់​ថា G7 នៅ​ខែ ឧសភា ខាង​មុខ ដើម្បី​ឲ្យ​លោក​មើល​ឃើញ​ដោយ​ខ្លួន​លោក​ផ្ទាល់​ពី​ទុក្ខ​វេទនា របស់​មនុស្ស​ជាតិ ដែល​រង​គ្រោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ នេះ​បើ​យោង​តាម​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់​បែក​អាតូមិក កាល​ពី ៧០ ឆ្នាំ​មុន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។

 

អ្នក​ស្រី​ Keiko Ogura មាន​វ័យ​ ៨០ ឆ្នាំ​ទៅ​ហើយ​នោះ​ គឺ​ជា​ក្មេង​ស្រី​សិស្ស​សាលា​ដែល​បាន​រង​គ្រោះ​នៅ​ពេល​គ្រាប់​បែក​បាន​ទម្លាក់​នៅ​ក្រុង​កំណើត​ របស់​លោក​ស្រី​នៅ​ព្រឹក​ម៉ោង ៦ ខែ​សីហា ឆ្នាំ ១៩៤៥ ដែល​បាន​សម្លាប់​មនុស្ស ១៤០ ០០០ នាក់។ អ្នក​ស្រី​ Keiko Ogura ថ្លែង​ថា អ្នក​ស្រី​សង្ឃឹម​ លោក អូបាម៉ា និង បណ្តា​មេដឹកនាំ​ ប្រទេស G7 ផ្សេង​ទៀត​ នឹង​មក​ទី​នេះ​ ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ប្តូរ​ចិត្ត​របស់​ខ្លួន ស្តី​ពី​ការ​មាន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​មែន​សម្រាប់​ការ​ចង​មិត្ត ឬ បង្កើត​សត្រូវ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចាប់​ដៃ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ ឃោរឃៅ​ទាំង​ឡាយ​ទៅ​វិញ​ទេ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com