នាំគ្នា​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ​គ្រាន់​តែ​គង​សំដី​គ្នា​បន្តិច​ប​ន្ទួ​ច កាប់​រយះ​ក្ដោងច្រមុះ​ហូរឈាម​ស្រោច​ខ្លួន

ខេត្ត​ព្រះសីហនុ​៖ យុវជន​មួយក្រុម​នាំគ្នា​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ តែ​ក្រោយពេល​ស្រវឹង​បាន​គង​សំដី​គ្នា​ផ្ទុះ​ជម្លោះ​ធំ​រហូត យុវជន​ម្នាក់​ត្រូវ​គូរ​ទំនាស់​កាប់​រយះ​ច្រមុះ​របួសធ្ងន់​ហូរឈាម​ជោគ​ខ្លួន​សន្លប់​ស្ដូកស្ដឹង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ថ្ងៃទី​២៤ ខែមីនា ២០១៦ នៅ​ចំណុច​ជិត​រោង​ច​ក្រញូវ​ស្តារ ភូមិ​១ សង្កា​ត​លេខ​១ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​មាន​មនុស្ស​ពី​៤-៥​នាក់​បាន​ផឹកស៊ី​ជាមួយគ្នា​ស្រាប់តែ​វេលា​ម៉ោង​កើតហេតុ​ខាងលើ បាន​ទំនាស់​ពាក្យសំដី​រហូត​ឈានដល់​ផ្ទុះ​ហិង្សា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ត្រូវគេ​កាប់​រយះ​ច្រមុះ​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ។ ឃើញ​ដូច្នេះ​អ្នកជិតខាង​បាន​ជួយ​សែង​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​នោះ តែដោយសារ​របួសធ្ងន់​ធ្ង​រ ទើប​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​សេ​តេ​ដើម្បី​ដឹក​យកទៅ​សង្គ្រោះ ។​

សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ឈ្មោះ សុខ​ខឿន ស្រុកកំណើត​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ជនដៃដល់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ក្រោយ​បង្ក​រួច​បាន​រត់​គេចខ្លួនបាត់ ។ គួរ​រំលឹក​ផងដែរ​ថា​ជនបង្ក​និង​ជនរងគ្រោះ ជា​កម្មករ​រោង​ច​ក្រញូវ​ស្តារ​ដូចគ្នា​ជួល​ផ្ទះ​ជិតគ្នា​។​ទោះយ៉ាងណា​សមត្ថកិច្ច​កំពង់​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ដើម្បី​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់​តាមច្បាប់ ៕

KA-25-03-2016-01 KA-25-03-2016-03 KA-25-03-2016-04