បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…

6 Videos


​សម្រាប់​បុរសៗ​ដែល​លង់​ស្រឡាញ់​បវរកញ្ញា​ឯក​ពិភពលោក​អ្នកនាង Pia Wurtzbach ប្រហែល​ជាមាន​អារម្មណ៍​ឈឺចាប់​ខ្លាំងណាស់ ពេល​ដឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​បានប្រកាស​ចេញមុខ​យ៉ាង​បើកចំហ​បង្ហាញ​វត្តមាន​ម្ចាស់​បេះដូង​។​យោងតាម​សារព័ត៌មាន គេ​បានដឹងថាបវរ​កញ្ញាឯក​ពិភពលោក​សញ្ជាតិ​ហ្វីលីពីន​រូបនេះ បាន​ទាក់ទង​គ្នា​នឹង​បុរស​ម្នាក់​ដែលជា​គ្រូពេទ្យ​មានឈ្មោះ​ថា Mikhail Varshavski ។

បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…

M88


លោក Mikhail មិន​ត្រឹម​តែមាន​រូបរាង​សង្ហា​បែប​សាមញ្ញ​នោះទេ លោក​ថែមទាំង​ជាប់​ឈ្មោះ​ក្នុង​ទស្សនា​វ​ដ្តី​ល្បី People Magazine ថា ជា​គ្រូពេទ្យ​រូប​សង្ហា​ជាងគេ​ទៀតផង ហើយ​ថែមទាំង​មាន​អ្នកគាំទ្រ​តាម​ប្រព័ន្ធ Instagram ប្រមាណ ១,៦ លាន​នាក់​ទៀត ។ ពាក្យចចាមអារ៉ាម​ស្នេហា​អ្នក​ទាំងពីរ​ត្រូវបាន​លេចឮ​ឡើង បន្ទាប់ពី​លោក Mikhail ថតរូបជាមួយនឹង Pia បង្ហោះ​ចូល Instagram ។

បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…

ក្រោយមក លោក Mikhail ក៏​ចេញមុខ​បកស្រាយ​ថា នេះ​គឺជា​ការពិត ហើយ​ចំពោះ​ទំនាក់ទំនង​ស្នេហា​ថ្មី​នេះ លោក​សង្ឃឹមថា វា​នឹង​រលូន​ទៅ​មុខជា​រៀងរហូត ។ ទោះជា​យ៉ាងណាក្តី ក៏​សូម​ជូនពរ​ទំនាក់ទំនង​ស្នេហា​ថ្មី​នេះ​ឲ្យ​ទទួល​ភាពជោគជ័យ​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…បវរ​កញ្ញាឯក​ពិភពលោក​បានធ្វើឱ្យ​បុរសៗ​ស្រក់​ទឹកភ្នែក ដោយសារតែ​…