សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

6 Videos


​ទើបតែ​រើ​ទ្រនំ​ពី​ផលិតកម្ម​ថោ​ន មក​ផលិតកម្ម​យក្ស​រស្មី​ហង្ស​មាស មិនទាន់បាន​ប៉ុន្មាន​ផង តារាចម្រៀង​សំនៀង​តម្អូញតម្អែរ សុគន្ធ នីសា បាន​ពើបប្រទះ​នឹង​រឿង​ស៊យ​មហា​ស៊យ​មួយ ដែល​ធ្វើឱ្យ​នាង​មានការ​ហួសចិត្ត​ឥតឧបមា ដោយសារតែ​ភាព​ធ្វេសប្រហែស​របស់​នាង ។​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

M88


​ថ្មីៗ​នេះ តារា​ដែល​ជាប់​ឈ្មោះ​ខាង​ចូលចិត្ត​រើ​ទ្រនំ សុគន្ធ នីសា បាន​ជួប​រឿង​ស៊យ​ដែល​មិន​នឹកស្មាន​ដល់ ព្រោះតែ​នាង​ត្រូវបាន​គេ​បោច​ទាញយក​នាឡិការ​ដៃ​ដ៏​មានតម្លៃ​ពីរ​គ្រឿង​បន្តបន្ទាប់​គ្នា នៅពេល​ស្វាគមន៍​អ្នកគាំទ្រ​ដោយ​ការ​ចាប់ដៃ​រាក់ទាក់​នៅលើ​ឆាក​តន្ត្រី​កន្លងមក ។​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

​បើតាម​ព័ត៌មាន​ទទួលបាន បានឱ្យដឹងថា នៅពេលដែល​នាង​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី ហើយ​ពេល​កំពុង​ច្រៀង នាង​បាន​លូកដៃ​ចាប់ដៃ​អ្នកគាំទ្រ ហើយក៏​ត្រូវបាន​អ្នកគាំទ្រ ទាញ​បោច​នាឡិកាដៃ​របស់​នាង ដែលមាន​តម្លៃ​ថ្លៃ​អស់​ចំនួន ២ គ្រឿង ធ្វើ​ឲ្យ​នាង​ហួសចិត្ត​និយាយ​លែង​ចង់​ចេញ ។​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

​សុគន្ធ នីសា ក៏ដូចជា​តារាចម្រៀង​ល្បីៗ​មួយចំនួនទៀត​ដែរ រាល់ពេល​ឡើង​ឆាក​តន្ត្រី​ម្តងៗ តែងមាន​អ្នកគាំទ្រ​ជាច្រើន​ប្រាថ្នា​ចង់​ចាប់ដៃ​នាង ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​គាំទ្រ​ចំពោះ​នាង ហើយ​សម្រាប់​នាង​ផ្ទាល់​ក៏​តែងតែ​ផ្តល់​ក្តី​ស្រឡាញ់​ដោយ​ការ​ចាប់ដៃ​តប​វិញ​ដែរ ប៉ុន្តែ​នៅ​លើកចុងក្រោយ​នេះ មាន​ព័ត៌មាន​ថា សុគន្ធ នីសា បាន​អស់​នាឡិកាដៃ​ថ្លៃៗ​ពីរ​គ្រឿង ព្រោះ​ត្រូវបាន​គេ​បោច​យក​ពី​ដៃ ពេល​ឈោង​ចាប់ដៃ​ម្ដងៗ ។​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

​បើតាម​សម្តី​អ្នក​កៀក​ជិត​នឹង សុគន្ធ និសា បាន​និយាយថា លើក​ទី ១ នីសា គិតថា ជា​រឿង​ចៃដន្យ ដែល​កើតរឿង​បែបនេះ​ឡើង ព្រោះ​មាន​មនុស្ស​ច្រើន​មិនបាន​ប្រយ័ត្ន ប៉ុន្តែ​ដល់ពេល​លើក​ទី ២ ទើប​នាង​គិតថា​មិនមែនជា​រឿង​ចៃដន្យ​ទៀត​ទេ ព្រោះ​កើតឡើង​ដដែលៗ ហើយ​នាឡិកា​ដែល​គេ​បេះយក​បាត់​នោះ​ក៏មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ដូច្នេះ​ធ្វើឱ្យ​នាង​រៀង​លែង​ហ៊ាន​ពាក់​នាឡិកា​ថ្លៃ​ឡើង​ឆាក​ទៀត ។​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!
​ទោះបីជា​តារាចម្រៀង សុគន្ធ នីសា ត្រូវបាន​គេ​បោច​បេះយក​នាឡិកាដៃ​អស់​ចំនួន ២ គ្រឿង​យ៉ាងណាក្ដី ប៉ុន្តែ​នាង​មិនបាន​កើតទុក្ខ ឬ សោកស្តាយ​អ្វី​ធំដុំ​ឡើយ នាង​នៅតែ​បន្ត​ចាប់ដៃ​អ្នកគាំទ្រ​ដូច​សព្វមួយដង​ដដែល ដោយ​មិន​ប្រកាន់​ពីបទ​ពិសោធ​នៃ​ការបាត់បង់​របស់​ពី​កន្លងមក​ទេ ។ ម្យ៉ាង​ដោយសារ​នាង​ក៏​ជា​តារាចម្រៀង​ម្នាក់​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ផង​នោះ រឹតតែ​ធ្វើឱ្យ​នាង​លែង​ខ្វល់​ពី​ការបាត់បង់​នោះ​ទៅទៀត ៕ សាកល​

សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!