យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​

6 Videos


​ថ្មីៗ​នេះ​អ្នកចម្រៀង​អ្នកនាង យ៉ាន លីន​ដា បានបង្ហាញ​រូបភាព​គួរឱ្យ​ទាក់ទាញ​តាមរយៈ​នៃ​ការ​ស្លៀក ពាក់​ហើយ​ថត​លេង​ស្ទីល​ជា​លក្ខណៈ​បង្ហាញ​ម៉ូដ​ជាមួយ​សម្លៀកបំពាក់​បែប​យុវវ័យ​មើលទៅ​សម្រស់​របស់​អ្នក នាង​ពិតជា​ស្រស់ស្អាត សិច​ស៊ី និង Cute មិន​ចាញ់​តារា​ក្មេងៗ​ប៉ុន្មាន​នោះទេ ។​

យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​

M88


​តាមរយៈ​កាយវិការ និង ទឹកមុខ គឺ​មួយ​រយៈពេល​ចុង​ក្រោយនេះ​អ្នកនាង យ៉ាន លីន​ដា ហាក់ដូចជា មាន​ភាព​ស្រស់ស្រាយ និង សប្បាយរីករាយ​ជាង​មុន​បន្ទាប់ពី​អ្នកនាង​បានសម្រេច​ចិត្ត​រស់នៅ​បែក​គ្នា​ពី​អតីត ស្វាមី គឺ​លោក យ៉ែម សំ​អូន ដែលជា​អ្នកចម្រៀង​ដែរនោះ ក្រោយពី​មាន​ជម្លោះ​ទាស់ទែង ហើយ​បង្ក​ឲ្យ​អ្នក នាង​មាន​របួសស្នាម ។ ស្នាមញញឹម​ដោយ​ភាព​រីករាយ​បែបនេះ​ក៏​ជា​មូលហេតុ​មួយ​ជួយ​ជំរុញ​ឱ្យ​សម្រស់ របស់​អ្នកចម្រៀង​រូបនេះ​កាន់តែ​ស្រស់ស្អាត និង កាន់តែ​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​មហាជន​ទូទៅ​ផងដែរ ។​

យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​

​ក្រោយពី​មាន​ជម្លោះ​រហូតដល់​ចែក​ផ្លូច​គ្នា​នៅឯ​ស្រុក​ខ្មែរ​បែបនេះ​អ្នកចម្រៀង យ៉ាន លីន​ដា បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​វិញ​ជាមួយ​កូនស្រី​របស់​នាង ។ ​នៅពេល​អ្នកនាង​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​កូនស្រី​វិញ​នោះ គឺ​នាង​មិនបាន​ឃ្លាត ឆ្ងាយ​ពី​សិល្បៈ​នោះទេ គឺ​តារាចម្រៀង​ស្រី​ចង្វាក់ Pop សញ្ជាតិ​ខ្មែរ​-​អូស្ត្រាលី រូបនេះ​ថែមទាំង​បាន​ចុះ​កិច្ច សន្យា​ច្រៀង​ជាមួយ​ក្រុមហ៊ុន​ថត​ចម្រៀង Northtone Records នៃ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ផងដែរ ដែល​បច្ចុប្បន្ននេះ យ៉ាន លីន​ដា កំពុងតែ​មមាញឹក​ជាមួយ​ការថត​បទ​ចម្រៀង​ទោល​ដំបូង​របស់ នាង​ដើម្បី​ទុក​ចេញ​នៅ​ដើមឆ្នាំ​ក្រោយនេះ ។​

យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​

​ក្រៅពី​មាន​អាជីព​ជា​អ្នកចម្រៀង​ហើយ​នោះ អ្នកនាង យ៉ាន លីន​ដា ក៏មាន​ហាង​លក់​សម្លៀកបំពាក់ ស្បែកជើង និង កាបូប ផ្ទាល់​ខ្លូន​នៅឯ​ប្រទេស​អូស្ត្រាលី​ផងដែរ ៕ យ៉ា​នុ​

យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​យ៉ាន លីន​ដា លេង​ស្ទីល Cute ដូច​យុវវ័យ​