រៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះ

6 Videos


​កាដូ​ជាច្រើន​ពី​ការ​ប្រារព្ធ​អាពាហ៍ពិពាហ៍​របស់​តារា​សម្តែង Nicky Wu និង នាង Cecilia Liu ត្រូវបាន​គេ​បង្ហាញ​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ ។​ ​កាដូ​សំខាន់ៗ​ដែល​ជូនទៅ​គូ​ស្វាមីភរិយា​ថ្មី​រួមមាន​ប្រអប់​ពណ៌​ខៀវ​មួយ​ដែលមាន​ឆ្លាក់​ស្លាក​សញ្ញា W & L ដែលជា​តំណាង​ត្រកូល​គូ​ស្វាមីភរិយា​ថ្មី​ក៏ដូចជា​តំណាង​ឲ្យ​ពាក្យ​ថា We Love (​យើង​ស្រឡាញ់គ្នា​) ។ ប្រអប់​មួយទៀត​មាន​ផ្កាកូលាប​ពណ៌​ស ពណ៌​ខៀវ​, ប្រអប់​សូកូឡា Godiva, សាប៊ូ​ដុស​ខ្លួន​ម៉ាក​ល្បី​, ស្រា​តម្លៃ​ថ្លៃ និង ពាក្យស្លោក​ជា​ភាសា​ចិន​ថា មនុស្ស​តែ​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់ ។​

រៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះ

M88


​កាដូ​ពីរ​មុខ​នេះ​មិនមែនជា​ធំដុំ​សម្រាប់​អ្នក​ទាំងពីរ​ទេ តែ​ថ្មីៗ​នេះ ព័ត៌មាន​បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ក្រុមហ៊ុន Beijing Baofeng Technology Co LTD បាន​ទិញ​ភាគហ៊ុន ៦០% ពី​ក្រុមហ៊ុន Jiangsu Straw Bear Films Ltd ដែលជា​ក្រុមហ៊ុន​បង្កើត​ដោយ​លោក Nicky ផ្ទាល់ ក្នុង​មានតម្លៃ​ប្រមាណ ២២៧ លាន​ដុល្លារសិង្ហ​បុរី​ (​ប្រ​ហែល ១៦៥​ លាន​ដុល្លា​រ​អា​មេ​រិក​) ។ ចំណូល​ពី​ការលក់​ភាគហ៊ុន​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​លាភ​ដ៏​ធំ​វិសេសវិសាល​មួយ​សម្រាប់​លោក Nicky និង ភរិយា​ដែលជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​មួយ​ដែរ​ក្នុង​ក្រុមហ៊ុន​នេះ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ៊ី​ន​ធឺរ​ថេ​ន​មេន​)

រៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះរៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះរៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះរៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះរៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះរៀប​ការ​រួច​​ភ្លាម​ Nicky Wu ទទួល​លាភ​ធំ ១៦៥ លាន​ដុល្លារ​ចូល​ផ្ទះ