ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment

6 Videos


​លោក ធី​ក ជេ​សា​ដា​ផន (Tik Jesadaporn)​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​តួឯក​ប្រុស​ក្នុង​រឿង «​ចំណង​ស្នេហ៍​ចំនៀ​ង​ផ្ទះ​»(Jao Ban Jao Ruen)​ដែល​សម្តែង​ជាមួយ​អ្នកនាង រីតា សៀ​រីតា​(Rita Sririta)​ហើយ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​គឺ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ១៩៩៩ ប៉ុន្តែ​ប្រជាប្រិយ​របស់លោក​គឺ​កើនឡើង​ភ្លាមៗ​ពេលដែល​សម្តែង​ជា​តួឯក​ប្រុស​ក្នុង​រឿង «​ប្រស្នា​លាក់​ស្នេហ៍​»(Prissana)​។​

ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment

M88


ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment
​មកទល់ពេលនេះ បទពិសោធ​ក្នុង​វិស័យ​សិល្បៈ​របស់លោក​គឺមាន​រយៈពេល ១៧ ឆ្នាំ ហើយ​លោក​ក៏បាន​ប្តូរ​ខ្លួន​ពី​តារា​ប្រចាំ​ប៉ុស្តិ៍​មកជា​តារា​ឯករាជ្យ​ជាច្រើន​ឆ្នាំ​មកហើយ ដូចនេះ​លោក និង តារា​ជាច្រើន​បាន​រាប់អាន​គ្នា​ជា​មិត្ត​បន្ទាប់ពី​សម្តែង​រឿង​ចប់​។

ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment

លោក ធី​ក ត្រូវបាន​មហាជន​ទទួលស្គាល់ថា លោក​ជា​តួឯក​ប្រុស​គ្រប់​រដូវ​កាល មិន​ថា​សម្តែង​ខ្សែភាពយន្ត​ភាគ ឬ ខ្សែភាពយន្ត​ខ្នាត​ធំ តំណែង​តួឯក​ប្រុស​មិនដែល​រួច​ពី​កណ្តាប់ដៃ​លោក​ឡើយ​។ រឿង​ដែល​ធ្វើឱ្យ​លោក ធី​ក ក្លាយជា​កំពូល​តារា​មកដល់​បច្ចុប្បន្ន​នេះ និង ជា​មនុស្ស​ដែល​គ្រប់គ្នា​ចូលចិត្ត គឺ​មិនមែន​តែ​ថ្វីដៃ​ក្នុងការ​សម្តែង​របស់លោក​ឡើយ តែ​ដែល​សំខាន់​លោក​ជាតា​រា​ដែល​មិន​វាយឫក មិន​ឆ្មើងឆ្មៃ និង ប្រកាន់ខ្លួន​។​

ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment
​សម្រាប់​ថ្ងៃនេះ «​ប្រជាប្រិយ​» នឹង​នាំយក​មតិយោបល់​ពី​តារាៗ​ដែល​ស្គាល់​លោក ធី​ក មក​បើក​ទម្លាយ តើ​ទស្សនៈ​របស់​តារា​ម្នាក់ៗ​គិតថា​លោក ធី​ក ជា​មនុស្ស​បែបណា​ឱ្យ​ប្រាកដ​។ ចំពោះ​មិត្តភក្តិ​តារា និង ក្រុម​ថត​ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​លោក ធី​ក បានបញ្ជាក់​ថា​លោក ធី​ក ជា​មនុស្ស​ដែល​យកចិត្តទុកដាក់ ហើយ​និស្ស័យ​ក្នុង​ការងារ​គឺ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​ជានិច្ច​ជា​កាល លោក ធី​ក តែងតែ​ធ្វើឱ្យ​អ្នក​គ្រប់គ្នា​ចូលចិត្ត​លោក មិន​ផ្តល់​សម្ពាធ​ឱ្យ​នរណា​ឡើយ ហើយក៏​មិនដែល​ធ្វើខ្លួន​ថា​ជា​តារា​ល្បី ដោយ​លោក​តែងតែ​ជា​បុគ្គល​ដែល​សម្តែង​ភាព​រាក់ទាក់ និង សួរសុខទុក្ខ​មនុស​គ្រប់​តែ​រហូត​។​

ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment
​ក្រៅពីនេះ​ក៏​ឮ​មក​ដែរ​ថា លោក​ជាតា​រា​ដែល​ដាក់ខ្លួន​ខ្លាំងណាស់ ព្រោះ​ដល់ពេល​ទទួលទាន​អាហារ​ម្តងៗ លោក មិនដែល​អង្គុយចាំ​ឱ្យគេ​មក​បម្រើ​នោះទេ ហើយ​លោក​ក៏​មិន​ទៅ​កាត់មុខ​គេឯង​យក​ចំណែក​អាហារ​របស់ខ្លួន​ឡើយ តែ​គឺ​ទៅ​ឈរ​តម្រង់​ជួរ​តាម​លំដាប់លំដោយ​រហូត​ទាល់តែ​ដល់​វេន​លោក​។ បើសិនជា​សុំ​ថតរូប​ជាមួយ​លោក​វិញ លោក​មិនដែល​បដិសេធ​សូម្បី​តែម្តង មានតែ​ប្រញាប់​ចូលមក​ថត​ជាមួយ ព្រោះតែ​ទង្វើ​យ​ទាំងអស់នេះ មិនថាតែ​ក្រុមការងារ​ថត និង មិត្តភក្តិ​តារា ម្នាក់ៗ​សុទ្ធតែ​លាន់មាត់​ស​សើរ​ពី​ចំណុច​ល្អៗ​របស់លោក ធី​ក គ្រប់គ្នា​៕ ខេ​រី​
(​ប្រភព​៖ ខោ​ស៊ុ​ក​)

ធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Commentធី​ក ជេ​សា​ដា​ផន ត្រូវ​តារា​ផ្សេងៗ​នាំគ្នា Comment