នាឡិកាដៃចម្លែក តម្លៃដល់ទៅជាង១ម៉ឺនដុល្លារ តែមិនមានបង្ហាញម៉ោង

ក្រុមហ៊ុនផលិតនាឡិកាដៃរបស់ប្រទេសស្វីសឈ្មោះ Hautlence បានបង្ហាញនូវនាឡិកាដៃ ស៊េរីថ្មីមួយប្រភេទ ដែលមានតម្លៃថ្លៃ ប៉ុន្តែបែរជាមិនមាន បង្ហាញម៉ោងទៅវិញ។

នាឡិកាដៃចម្លែក តម្លៃដល់ទៅជាង១ម៉ឺនដុល្លារ តែមិនមានបង្ហាញម៉ោង

នាឡិកាដៃនេះគឺជាម៉ូដែល The Playground Labyrinth ដោយវាមិនមានបង្ហាញ ម៉ោងនោះទេ ប៉ុន្តែបែរជំនួសដោយ ហ្គេមសួនវង្វេង សម្រាប់ឲ្យលេងទៅវិញ។ នៅលើវិបសាយ របស់ក្រុមហ៊ុនផលិត នាឡិកា ខាងលើបានរៀបរាប់ពីនាឡិកានេះថា ជាវត្ថុដែលគ្មានបានការ ប៉ុន្តែមានប្រយោជន៍។

នាឡិកាដៃចម្លែក តម្លៃដល់ទៅជាង១ម៉ឺនដុល្លារ តែមិនមានបង្ហាញម៉ោង

គួរបញ្ជាក់ថា នាឡិកានេះស្ថិតនៅក្នុង ស៊េរី ផលិតមានចំនួនកំណត់ ដោយវាមានចែកចេញ ជាពីរម៉ូដែល ០១ និង ០២ ហើយតម្លៃរបស់វា ប្រមាណជា ១២៧០០ដុល្លារ ក្នុងមួយគ្រឿង៕

ប្រភពពី៖ sabay