សិក្ខាសាលា ស្តីពីការរៀបចំ ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ

ភ្នំពេញ៖ ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ដោយមានការញ្ជើញ ជាអធិបតីក្នុងពិធី បើកសិក្ខាសាលា ស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ នៅសាលប្រជុំមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបាន រាយការណ៍ថា ផ្អែកតាមផែនការ សកម្មភាពប្រចាំឆ្នាំ សម្រាប់ដំណើរ ហាត់ហ្វឹកហ្វឺនដល់ ក្រុមជម្រើសជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ រៀបចំវគ្គបំប៉ននេះ ដល់គ្រូបង្វឹក គ្រូជំនួយ អនុរក្ស ដែលជាអ្នកពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការដឹកនាំ គ្រប់គ្រង និងវាយតម្លៃការហាត់ រយៈពេល៦ខែ ចែកចេញជាបីដំណាក់កាល។

លោកបានបន្តថា នៅរៀងរាល់ដំណាច់ខែនីមួយៗ ប្រជុំបច្ចេកទេស និងវាយតម្លៃដោយប្រកួតតេស្ត ដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេសសិទ្ធិផល របស់កីឡាវគ្គបំប៉ន ដែលមានរយៈពេល ៣ថ្ងៃនេះមានសិក្ខាកាមជាគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ គ្រូបង្វឹក គ្រូជំនួយថ្នាល និងអនុរក្ស សរុប១១៣នាក់ និងការសិក្សាផ្តោត សំខាន់លើការរៀបចំ ផែនការ ហាត់ហ្វឹកហ្វឺនឱ្យ បានត្រឹមត្រូវ និងការបង្ហាត់ប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន បូរ៉ាតមានប្រសាសន៍ថា ក្រោមបទឧទ្ទេសនាមរួមមាន៖ អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លោកកែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោកវេជ្ជបណ្ឌិត ស្តើង ជា។

ដោយឡែកវគ្គសិក្សានេះ ពិតជាផ្តល់នូវចំណេះដឹងថែមទៀត ដល់លោក លោកស្រីជាសិក្ខាកាម ដូច្នេះសូមអញ្ជើញមកសិក្សា ឱ្យបានគ្រប់ពេល និងមេត្តាចែករម្លែក ចំណេះដឹងឱ្យគ្នា ដើម្បីបង្កើនចំណេះដឹង ជាប្រយោជន៍សម្រាប់ការ បង្ហាត់បង្ហាញកីឡាករ កីឡាការិនី និងរួមចំណែកដល់ការ អភិវឌ្ឍវិស័យកីឡា ៕

សិក្ខាសាលា ស្តីពីការរៀបចំ ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ

សិក្ខាសាលា ស្តីពីការរៀបចំ ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ

សិក្ខាសាលា ស្តីពីការរៀបចំ ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ