ហេតុអ្វីគេប្រើពណ៌ ក្រហម លឿង បៃតង សម្រាប់ភ្លើងស្តុប

ក្នុងការធ្វើចរាចរណ៍តាមផ្លូវនានាក្នុងទីក្រុង អ្នកទាំងអស់គ្នាប្រហែលជាជៀសមិនផុតនោះទេក្នុងការជួបប្រទះជាមួយភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប)។ ក្នុងនោះអ្នកប្រាកដជាដឹងហើយថាពណ៌នីមួយៗរបស់វាតំណាងឲ្យអ្វី ប៉ុន្តែតើអ្នកធ្លាប់មានចម្ងល់ទេថាហេតុអ្វីគេពណ៌ទាំងបីនោះសម្រាប់ភ្លើងស្តុប?
 
ពណ៌ក្រហម វាដូចទៅនឹងឈាម ដូចនេះហើយប្រសិនបើអ្នកប្រឆាំងនឹងវា នោះអ្នកប្រាកដជាមានរបួសតិច ឬស្រាល។ចំពោះពណ៌បៃតង ជាពណ៌ដែលតំណាងដល់ភាពធូរស្រាលក្នុងអារម្មណ៍របស់មនុស្សទូទៅ និងទាក់ទងជាមួយធម្មជាតិ ហើយពណ៌នេះក៏មិនចាំងប្លាតជាមួយពន្លឺថ្ងៃ ដែលអ្នកអាចមើលពួកវាបានងាយស្រួល។
 
ចំណែកពណ៌លឿង គឺជាពណ៌ដែលសំដៅលើព្រះអាទិត្យ ដែលមានពន្លឺចាំង សម្រាប់ឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន តែវាមិនផ្ដល់បញ្ហាដូចពណ៌ក្រហមនោះទេ ហើយពណ៌លឿងនេះគឺវាចំណាំងខ្លាំងនាពេលយប់ ដែលអ្នកអាចមើលពួកវាឃើញទោះនៅពីវាក្នុងកម្រិតណាមួយ។
 
គូសបញ្ជាក់ផងដែរថាភ្លើងស្តុបត្រូវបានគេប្រើប្រាស់ជាលើកដំបូងក្នុងប្រទេសអង់គ្លេសនាឆ្នាំ ១៨៦៨។ ដែលកាលណោះគេប្រើពួកវាសម្រាប់ផ្លូវរថភ្លើងតែប៉ុណ្ណោះ ហើយភ្លើងស្តុបកាលពេលគឺមានបីពណ៌ ក្រហម មានន័យថាឈប់ បៃតង មានន័យថាប្រុងប្រយ័ត្ន និងពណ៌ស មាននៃថាអាចទៅបាន។ តែក្រោយមកពណ៌សរត្រូវជំនួសវិញដោយពណ៌លឿងក្រោយឆ្លងកាត់ការវិភាគជាច្រើន។
 
លុះមកដល់ឆ្នាំ ១៩១២ ទើបសហរដ្ឋអាមេរិក បានដាក់ឲ្ យមានភ្លើង ស្តុបជាលើក ដំបូងសម្រាប់ផ្លូវធម្មតា តែភ្លើងស្តុបរបស់គេមានតែ ២ពណ៌ប៉ុណ្ណោះ គឺ ក្រហម ឈប់ និង បៃតង អាចទៅបាន៕

ហេតុអ្វីគេប្រើពណ៌ ក្រហម លឿង បៃតង សម្រាប់ភ្លើងស្តុប

ប្រភពពី៖http://www.health.com.kh/