Selena Gomez ទៅមើលការប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មានត្រូវរ៉ូវគ្នាវិញ

តារាចម្រៀង Selena Gomez បានទៅមើលការប្រគំតន្ត្រី ទេសចរណ៍ “Purpose World Tour” របស់អតីតមិត្តប្រុស Justin Bieberកាលពីយប់ថ្ងៃពុធ នៅទីក្រុង Los Angeles ហើយថែមទាំងចេញក្រៅ ជាមួយគ្នាទៀតផង។

Selena Gomez ទៅមើលការប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មានត្រូវរ៉ូវគ្នាវិញ

តាមប្រភពផ្ទៃក្នុងមួយបានបង្ហើបប្រាប់ E! News ថា កំឡុងពេលជួបគ្នា តារាទាំងពីរ បានពិភាក្សាចង់ត្រូវរ៉ូវ គ្នាវិញម្ដងទៀត បន្ទាប់ពីចប់ ការប្រគំតន្ត្រី។ យ៉ាងណាក្ដី ថ្មីៗនេះពួកគេ កំពុងយកចិត្តទុកដាក់ លើចម្រៀងសិន ហើយពួកគេនឹងបន្តគាំទ្រ គ្នាទៅវិញទៅមក។

ប្រភពបន្តថា Selena មានអារម្មណ៍រំភើបពេលកំពុងមើល Justinសម្ដែង ហើយពូកគេ បានណាត់ជូបគ្នា នៅបន្ទប់ផ្លាស់ខោអាវ បន្ទាប់ការសម្ដែងចប់។ ពួកគេមើលទៅមានទំនុកចិត្ត ទៅលើគ្នាទៅវិញទៅមក និងរីករាយជាមួយគ្នា។ ប្រភពបន្តថា ម្ចាស់បទ “Sorry” នៅតែមានរូប Gomez ក្នុងចិត្ត ជាក់សម្ដែងកាលពី ចុងសប្ដាហ៍ គេបានបង្ហោះរូប ថើបគ្នាជាមួយនាង កាលនៅផ្អែមល្ហែម លើបណ្ដាញសង្គម Instagram នឹងសរសេរពាក្យ “Feels”  ប៉ុន្មាននាទីក្រោយមក Selena Gomez បានសរសេរ Comment តបថា Perfect។

យ៉ាងណាមិញ មានប្រភពមួយទៀតចេញមកអះអាងថា Selena Gomez និង Justin Bieber គ្មានអ្វីនឹងគ្នាទេ ហើយក៏មិនបានត្រូវរ៉ូវគ្នាវិញដែរ។ ប៉ុន្តែអ្វីកាន់តែច្បាស់ មានតែចាំតារាទាំងពីរ ចេញមកបញ្ជាក់តែ ប៉ុណ្ណោះ៕

Selena Gomez ទៅមើលការប្រគំតន្ត្រីរបស់ Justin ខណៈមានព័ត៌មានត្រូវរ៉ូវគ្នាវិញ

ប្រភពពី៖ sabay