លោក Steven Ma លេចមុខក្នុង ខ្សែភាពយន្តថ្មី Demon Girl (វីដេអូ)

ហុងកុង៖ តារាសម្តែង Steven Ma លេចមុខក្នុងខ្សែភាពយន្តចិនថ្មី "Demon Girl" ដែលតារារូបនេះដើរតួ ជាមេបីសាចដ៏កាចសាហាវម្នាក់ ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងវីដេអូឈុតខ្លីៗ ក្នុងខ្សែភាពយន្តថ្មី "Demon Girl" តារាសម្តែងវ័យ៤៤ឆ្នាំ Steven Ma បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ ត្រចៀកវែង និងទឹកមុខដ៏កាចសាហាវគួ ឲ្យខ្លាចដែលនេះជាលើកទី១ សម្រាប់ Ma ដែលសម្តែងជាតួ កាចសាហាវបែបនេះ ។

ខ្សែភាពយន្តថ្មីបែប បីសាចជញ្ជក់ឈាម "Demon Girl" នេះដែរមិនទាន់ដឹងថា នឹងចាក់បញ្ចាំងនៅថ្ងៃណានោះទេ ហើយ Steven Ma បានសម្តែងចំណាប់អារម្មណ៍ ចំពោះរឿងនេះដោយក្តីសង្ឈឹមថា ខ្លួននឹងកាន់តែទទួលការគាំទ្រ ៕

លោក Steven Ma លេចមុខក្នុង ខ្សែភាពយន្តថ្មី Demon Girl (វីដេអូ)

លោក Steven Ma លេចមុខក្នុង ខ្សែភាពយន្តថ្មី Demon Girl (វីដេអូ)